ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Trump កំពុងធ្វើឲ្យល្អក់កករទំនាក់ទំនងជាមួយចិន ខណៈដែលព្យាយាមងាកទៅរករុស្ស៊ី

អាមេរិកៈ ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump បាននិយាយគំរាមទៅចិនឲ្យមានការប្រុងប្រយ័ត្ន ខណៈដែលក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមបង្កើតទំនាក់ទំនងល្អជាមួយរុស្ស៊ី។ នេះបើយោងតាមរយៈ សារព័ត៌មាចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦។

អាមេរិក និងចិន ជាប្រទេសមហាអំណាចសេដ្ឋកិច្ចដ៏ធំពីរ ក្នុងពិភពលោក និងក៏ជាគូប្រជែងសម្រាប់តួនាទី ជាអ្នកដឹកនាំក្នុងតំបន់ប៉ាស៊ីហ្វិក ដែលជាញឹកញាប់មានវិស័យពាណិជ្ជកម្មនាំមុខគេ រួមទាំងការគោរពសិទ្ធិមនុស្ស និងជម្លោះក្នុងតំបន់ផងដែរ។

កិច្ចខិតខំទាំងនេះ ត្រូវបានធ្វើទ្បើងដោយប្រធានាធិបតីអាមេរិក លោកអូបាម៉ា និងចិន គឺលោក ស៊ី ជីនពីង សម្រាប់កិច្ចសហការព្រមព្រៀងលើការផ្លាស់ប្តូរអាកាសធាតុសកល និងវិធានការប្រឆាំងនឹងរបបផ្ដាច់ការ របស់រដ្ឋាភិបាលកូរ៉េខាងជើង។

ប៉ុន្តែកាលពីថ្ងៃចន្ទ ប្រធានាធិបតីជាប់អាមេរិក លោក Trump បានពិភាក្សាជាមួយលោកស្រី Carly Fiorina អ្នកជំនួញអាមេរិក នៅការិយាល័យទីក្រុងញូវយ៉ករបស់លោកថា ពួកគេនឹងកំណត់ឡើងវិញ នូវទំនាក់ទំនង ការបរទេសអាមេរិក។

ក្នុងនោះដែរ លោកស្រី Fiorina បានប្រាប់អ្នកកាសែតថា «នាង និង លោក Trump បានចំណាយពេលវេលានិយាយ អំពីប្រទេសចិនតិចតួចបំផុត ដោយសារអ្វីដែលសំខាន់បំផុត គឺពួកគេចង់ផ្ដោតទៅលើគូ​បដិបក្ស និងការកើនឡើងវាតែប៉ុណ្ណោះ»៕

មតិយោបល់