អាល្លឺម៉ង់: ប៉ូលិសអាល្លឺម៉ង់បានបញ្ជាក់ថា យ៉ាងហោចណាស់ មានមនុស្សចំនួន ១៥នាក់បានរងរបួស បន្ទាប់ពីបុរសម្នាក់ប្រដាប់ដោយពូថៅនិងកាំបិតបានវាយប្រហារអ្នកដំណើរនៅលើរថភ្លើងនៅក្បែរទីក្រុង Würzburg ប្រទេស អាល្លឺម៉ង់។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃទី១៩ កក្កដា ឆ្នាំ២០១៦នេះ។
ជនភៀសខ្លួនអាហ្វហ្គានីស្ថានវ័យជំទង់ម្នាក់ មានអាយុ ១៧ឆ្នាំ ដែលបានរស់នៅក្នុងទីក្រុងក្បែរ Ochsenfurt ប្រដាប់ដោយ ពូថៅនិងកាំបិត បានវាយប្រហារមនុស្សរងរបួសធ្ងន់ស្រាលបួននាក់ នៅលើរថភ្លើងនៅភាគខាងត្បូងប្រទេសអាល្លឺម៉ង់ មុនពេល ត្រូវបានបាញ់សំលាប់ដោយប៉ូលិស។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រហែល ០៩និង១៥នាទីយប់ ដែលរថភ្លើងនេះ ធ្វើដំណើររវាងទីក្រុង Treuchlingen និងទីក្រុង Wuerzburg។
សូមបញ្ជាក់ថា កាលពីព្រឹកមិញនេះ របាយការណ៍ដំបូងបានឱ្យដឹងថា រហូតដល់ ២០នាក់ត្រូវបានរងរបួស ប៉ុន្តែក្រោយមក វាត្រូវបានគេបង្ហាញឱ្យដឹងថា យ៉ាងហោចណាស់ ១៤នាក់ត្រូវបានព្យាបាលចំពោះហេតុការណ៍តក់ស្លុតនេះ។ មូលហេតុនៃការ វាយប្រហារនេះគឺមិនច្បាស់លាស់នៅឡើយទេ៕


មតិយោបល់