ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ឱម យុិនទៀង : បន្តិចទៀតនឹងស្នើទៅក្រសួងយុត្តិធម៏ ឱ្យបង្កកទ្រព្យសម្បត្តិ លោក ស៊ុត ឌីណា

​ភ្នំពេញ ៖ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោកទេស រដ្ឋមន្រ្តី ឱម យុិនទៀង បានថ្លែងថា បន្តិចទៀតACU នឹងស្នើទៅក្រសួងយុត្តិធម៏ឱ្យបង្កកទ្រព្យសម្បត្តិមួយចំនួនរបស់លោក ស៊ុត ឌីណាខណ:អាឌិតឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរេខាងត្បូងរូបនេះ ត្រូវបានតុលាការក្រុងភ្នំពេញ ចោទប្រកាន់២ករណី នៅថ្ងៃ ព្រហស្បត្តិ៍ នេះ ។
បើតាមលោកឱម យុិនទៀង បានឆ្លើយជាសាធារណ:ក្នុងសន្និសិទ្ធកាសែត នៅរសៀលថ្ងៃទី៧មេសាថា បន្តិចទៀត ACU នឹងចាត់ការសំណុំរឿងធំៗមួយចំនួន បន្ទាប់ពីតុលាការចោទប្រកាន់២ករណី ទី១ កេងយកប្រយោជន៍ដោយខុសច្បាប់ តាមមាត្រា៥៩៧-៥៩៨ នៃក្រមព្រហ្មទណ្ឌ និងទី២ ពីបទរំលោភអំណាច តាមមាត្រា៣៥ នៃច្បាប់ប្រឆាំងអំពើពុករលួយ ។
លោក ទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃសើុបអង្កេតដល់ថ្ងៃចាប់ខ្លួន លោក ស៊ុត ឌីណាACU បានចំណាយពេលវេលាជិត១ឆ្នាំ ទើបបំបែករឿងនេះបាន ក្នុងនោះACUរកឃើញថា លោក ស៊ុត ឌីណា មានកំណើនសាច់ប្រាក់ ៣លានដុល្លារ គិតចាប់តាំងពីឆ្នាំ២០១១ដល់ ២០១៦ ដែលសង្ស័យថា ពាក់ព័ន្ធនិងរឿងពុករលួយ ។
ក្រៅពីការចោទទៅលើលោក ស៊ុត ឌីណា លោក ឱម យុុិនទៀង ពន្លយពាក្យថា អាចមានការពាក់ព័ន្ធមន្រ្តីមួយចំនួនទៀត ។
គួររំលឹកថា ​នៅ​ព្រឹកថ្ងៃទី​៧ ខែមេសា ឆ្នាំ​២០១៦​នេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​បញ្ជូន លោក ស៊ុត ​ឌី​ណា ​មកកាន់​សាលា​រាជធានី​ភ្នំពេញ​ ដើម្បី​បន្ត​សាកសួរ​អំពី​ ការប្រព្រឹត្ត​អំពើពុករលួយ ក្រោមការចោទសួរពីព្រះរាជអាជា្ញរង អមសាលាដំបូងរាជធានីភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ បន្ទាប់ពី​សាកសួរ​នៅ ACU ​អស់​រយះពេល​៤​ថ្ងៃ​ បន្ទាប់មកនៅពេលរសៀលក៍ត្រូវបានបញ្ជូនទៅឃុំខ្លួន នៅពន្ធនាគារព្រៃសរ ។
​សូម​ជំរាប​ថា អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) បាន​ឃាត់ខ្លួន លោក ស៊ុត ឌី​ណា ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​កូរ៉េខាងត្បូង មក​សាកសួរ​ជា​លើក​ទី​២​។ 

   
    
    
    
   

មតិយោបល់