ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ទឹកជំនន់នៅអឺរ៉ុប ស្លាប់៥នាក់ ចំពេលមានការភ័យខ្លាចថាមានភ្លៀងធ្លាក់កាន់តែខ្លាំង

អឺរ៉ុប: មនុស្សជាច្រើនរយនាក់មានការភ័យខ្លាចថា នឹងមានធ្លាក់ភ្លៀងកាន់តែខ្លាំងឡើងទូទាំងតំបន់អឺរ៉ុប ដែលអាចបង្កឲ្យមានទឹកជំនន់ដែលបណ្តាលឲ្យមនុស្ស៥នាក់បានស្លាប់បាត់បង់ជីវិតរួចហើយនោះ។

មនុស្សបួននាក់បានលង់ទឹកស្លាប់នៅភាគខាងត្បូងប្រទេសអាល្លឺម៉ង់ ជាមួយនឹងការបាត់ខ្លួនពីរនាក់ទៀត និងផ្ទះរាប់ពាន់ខ្នងគ្មានអគ្គិសនីប្រើប្រាស់ឡើយ។ ផ្នែកខ្លះនៃភាគកណ្តាលប្រទេសបារាំងបានជួបគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតរបស់ខ្លួន ក្នុងរយៈពេលជាងមួយសតវត្សរ៍កន្លងមកនេះ។

សាកសពរបស់ស្ត្រីចំណាស់ម្នាក់ត្រូវបានរកឃើញនៅក្នុងផ្ទះជន់លិចរបស់នាង។ មនុស្សរាប់ពាន់នាក់បានចាកចេញពីផ្ទះរបស់ពួកគេនៅក្នុងប្រទេសបារាំង ដោយមានមនុស្សរាប់ពាន់នាក់បានហៅទូរស័ព្ទសង្គ្រោះបន្ទាន់ផងដែរ។

ភ្លៀងខ្លាំងត្រូវបានគេព្យាករនៅចុងសប្តាហ៍នេះនៅទូទាំងអឺរ៉ុបកណ្តាល ទឹកជំនន់នោះចាប់ពីបារាំងទៅអ៊ុយក្រែន ដោយមានភ្លៀងធ្លាក់ច្រើន នៅក្នុងផ្នែកមួយចំនួននៅតែប៉ុន្មានម៉ោងប៉ុណ្ណោះ៕

_89861380_033244220-1_89861376_033249784-1_89860487_033238233-1_89861372_033227058-1 _89861374_033249810-1

មតិយោបល់