ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ស្លាប់៥នាក់ និងបួននាក់បាត់ខ្លួន ដោយសារព្យុះភ្លៀងបង្កឲ្យរអិលបាក់ដី

ចិន: មនុស្ស ៥នាក់បានស្លាប់និងបួននាក់ផ្សេងទៀតនៅតែបាត់ខ្លួនបន្ទាប់ពីមានព្យុះភ្លៀងដែលបានបង្កឲ្យមានគ្រោះទឹកជំនន់ និងការរអិលបាក់ដី បានវាយប្រហារតំបន់ county នៅក្នុងខេត្ត Guizhou ភាគនិរតីរបស់ប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយសារព័ត៌ មាន ចិនស៊ិនហួ នៅថ្ងៃទី១៥ មិថុនានេះ។

ព្យុះភ្លៀងធ្លាក់យ៉ាងខ្លាំងបានវាយប្រហារនៅតំបន់ Jinping County កាលពីយប់ថ្ងៃអង្គារ៍រហូតដល់ព្រឹកថ្ងៃពុធនេះ ហើយបានបន្តនៅក្នុងតំបន់ មួយចំនួនទៀត នេះបើយោងតាមការិយាល័សាធារណៈស្រុករបស់ចិន។

ផ្លូវចរាចរណ៍ ព្រមទាំងភ្លើងអគ្គិសនីនិងទូរគមនាគមន៍ដែលត្រូវបានរងផលប៉ះពាល់ទាំងអស់និងផ្ទះសម្បែងជាច្រើនខ្នងត្រូវបានបំផ្លាញផងដែរ។

ក្រុមអ្នកជួយសង្គ្រោះបានទៅដល់ទីប្រជុំជនដើម្បីធ្វើការជួយសង្គ្រោះមនុស្ស៤នាក់ ដែលកំពុងតែបាត់ខ្លួន ដែលរងគ្រោះខ្លាំងបំផុត។ ទ្រព្យសម្បត្តិ ខាតបង់គឺស្ថិតនៅក្រោមការគណនានៅឡើយ៕

130712200009-china-landslide-0712---restricted-horizontal-large-gallery

មតិយោបល់