អាមេរិក: លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានប្រកាសថា មានមហន្តរាយធំមួយនៅភាគខាងលិចក្នុងរដ្ឋ Virginiaជាកន្លែងដែលទឹកជំនន់វាយប្រហារអាក្រក់បំផុតក្នុងរយៈពេលជាងមួយសតវត្សរ៍មកនេះ ដែលបានបណ្តាលឲ្យមនុស្ស ២៦នាក់ស្លាប់។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃទី២៦ មិថុនានេះ។
លោកអូបាម៉ាបានបញ្ជាឱ្យមានជំនួយពីសហព័ន្ធចំនួនបីនៃតំបន់ដែលរងផលប៉ះពាល់អាក្រក់បំផុត បន្ទាប់ពីមានការស្នើសុំតាមរយលោកអភិបាល Earl Ray Tomblin។ ឥឡូវនេះអ្នកស្រុកនឹងទទួលបានជំនួយឥតសំណងសម្រាប់ការសាងសង់លំនៅដ្ឋានបណ្តោះអាសន្ននិងការជួសជុលផ្ទះផងដែរ។ ផ្ទះសម្បែងជាង ៣០.០០០ខ្នង និងហាងអាជីវកម្មជាច្រើនកន្លែង គ្មានអគ្គិសនីប្រើប្រាស់នៅឡើយទេ។ ភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ បានបំផ្លាញផ្លូវជាច្រើនកន្លែងផងដែរ៕
មតិយោបល់