ថៃៈ ករណីផ្ទុះគ្រាប់បែកមួយ ក្នុងហាងលក់នំបញ្ចុក ដ៏ពេញនិយមមួយកន្លែង នៅទីជនបទ Pattani ភាគខាងត្បូងស្រុក Tak Bai ជិតខេត្ត Narathiwat បានបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និង១៨ នាក់ទៀតរងរបួស។ នេះបើយោងតាមរយៈ Bangkok Post ចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦។
ហេតុការណ៍នេះ បានកើតទ្បើងនៅវេលាម៉ោង ៧ យប់ថ្ងៃចន្ទ នៅពេលដែលមនុស្សជាច្រើន បាននាំគ្នាចូលទទួលទាននំបញ្ចុកក្នងហាង ថង់ផ្ទុកគ្រាប់បែកមួយ ដែលគេជឿថា ត្រូវបានគេយកទៅដាក់ក្បែរនោះ ក៏បានផ្ទុះឡើង បណ្ដាលស្រ្តីជនជាតិថៃវ័យ៦០ ឆ្នាំម្នាក់ស្លាប់ និងអ្នកផ្សេងទៀតរងរបួស៕
មតិយោបល់