ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: ជនបំផ្ទុះគ្រាប់បែកសម្លាប់ខ្លួនឯង បន្ទាប់ពីវាយប្រហារស្លាប់និងរបួស១១នាក់

អាល្លឺម៉ង់: ក្រុមមន្ត្រីសន្តិសុខកំពូលទីក្រុងបាវ៉ារៀនិយាយថា ជនវាយប្រហារនៅទី ក្រុង Ansbach បានបំផ្ទុះខ្លួនឯងស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុនៅក្នុងពិធីបុណ្យប្រគុំតន្ត្រី។ ហើយជន សង្ស័យរូបនេះ គឺជាជនជាតិស៊ីរី មានអាយុ ២៧ឆ្នាំ ដែលរូបគេបានបដិសេធមិនបានសុំសិទ្ធិជ្រកកោន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី២៥ កក្កដា ឆ្នាំ២០១៦នេះ។

មនុស្សម្នាក់បានស្លាប់និងរងរបួស ១១នាក់ផ្សេងទៀត ក្នុងការបំផ្ទុះគ្រាប់អត្តឃាតមួយ នាល្ងាចថ្ងៃអាទិត្យ នៅភាគខាងត្បូងរបស់ប្រទេសអាល្លឺម៉ង់។ ការបំផ្ទុះគ្រាប់បែកនេះ បានកើតឡើងនៅក្នុងទីក្រុង Ansbach ដែលនៅជិតរដ្ឋធានី Nuernberg ពោលគឺនៅពិធីបុណ្យប្រគុំតន្ត្រី។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ កក្កដា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ ប្រទេសអាល្លឺម៉ង់ ក៏បានរងការវាយ ប្រហារបាញ់គ្នានៅកណ្តាលផ្សារទំនើបមួយកន្លែង នាទីក្រុង Munich ដែលបានបណ្តាលឲ្យមនុស្សស្លាប់ ៩នាក់និងរបួសប្រមាណ ២០នាក់ផងដែរ ក្រោយមកក្រុមរដ្ឋឥស្លាម IS បានប្រកាសចេញមុខទទួលខុស ត្រូវចំពោះការវាយប្រហារខាងលើនេះ៕

Germany ExplosionGermany blasted Germany blasted01 Germany blasted02

មតិយោបល់