ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

កូនស្រីលោក Trump ផ្សព្វផ្សាយអាជីវកម្មខ្លួន ក្នុងយុទ្ធនាការបោះឆ្នោតរបស់ឪពុកខ្លួន

អាមេរិកៈ នាង Ivanka Trump ជាកូនស្រីច្បងរបស់លោក Donald Trump បានបង្ហាញបទពិសោធ អាជីវកម្មជោគជ័យ សម្រាប់ទីផ្សារម៉ូដរបស់នាងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីសន្និបាតជាតិ គណបក្សសាធារណរដ្ឋឆ្នាំ ២០១៦ ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦។

នាង Ivanka បានផ្ដល់សុន្ទរកថាមួយ ទាក់ទង់នឹងជំនួញឪពុករបស់ខ្លួន នៅមហាសន្និបាតគណបក្ស សាធារណរដ្ឋ ជាមួយនឹងការពាក់បង្ហាញម៉ូតសម្លៀសបំពាក់ដ៏គួរឲ្យចាប់អារម្មណ៍របស់នាងផងដែរ។

នេះក៏ជាលើដំបូងផង ដែលកូនស្រីបេក្ខភាពប្រធានាធិបតី ធ្វើផ្សាយពាណិជ្ជកម្មម៉ូតសម្លៀកបំពាក់របស់ខ្លួន ក្នុងយុទ្ធនាការបោះឆ្នោតឪពុករបស់នាង។

គួរបញ្ជាក់ដែរថា នាង Ivanka បានចូលក្នុងឧស្សាហកម្មម៉ូត តាំងពីឆ្នាំ ២០០៧ ជាមួយនឹង វិស័យម៉ូតសម្លៀកបំពាក់ គ្រឿងអលង្កា កាបូប និងស្បែកជើងជាដើម៕

មតិយោបល់