ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

កូរ៉េខាងត្បូង ថ្កោលទោសការបាញ់បង្ហោះមីស៊ីលរបស់កូរ៉េខាងជើង

កូរ៉េខាងត្បូងៈ កូរ៉េខាងត្បូងកាលពីថ្ងៃពុធបានថ្កោលទោសសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) ចំពោះការបាញ់បង្ហោះមីស៊ីលដែលជាលក្ខណៈបង្ហាញអំពីការតវ៉ាប្រឆាំងនឹងសេចក្តីសម្រេចដាក់ពង្រាយប្រព័ន្ធការពារស្ថានីយតំបន់កម្ពស់ខ្ពស់ (THAAD)មួយ នៅក្នុងដីកូរ៉េខាងត្បូង។នេះបើយោងតាសារព័ត៌មានស៊ីនហួរចុះផ្សាយនៅថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០១៦។

ក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាវាគឺការរំលោភជាក់ស្ដែងលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាទង្វើបង្កហេតុយ៉ាងមុះមុតមួយឆ្ពោះទៅកាន់សហគមន៍អន្តរជាតិ ព្រមទាំងប្រទេសកូរ៉េខាងត្បូងផងដែរ។

ក្រសួងនេះបាននិយាយថាខ្លួននឹងចាត់វិធានការចាំបាច់ក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសធំៗខស្របពេលការពង្រឹងនៃការដាក់ទណ្ឌកម្ម និងសម្ពាធប្រឆាំងនឹងកូរ៉េខាងជើង រួមគ្នាជាមួយនឹងសង្គមអន្តរជាតិ។

សេចក្តីថ្លែងការណ៍នេះបានកើតឡើងបន្ទាប់ពីការបាញ់សាកល្បងមីស៊ីលពីរគ្រាប់របស់កូរ៉េខាងជើងកាលពីព្រឹកថ្ងៃពុធដែលបានប៉ាន់ប្រមាណថាមីស៊ីល Rodong បាញ់ឈ្ពោះទៅទិសខាងកើត ពីតំបន់ភាគខាងលិចរបស់ខ្លួន ។ មួយគ្រាប់បានផ្ទុះនៅភាគខាងស្ដាំ ប៉ុន្តែមួយគ្រាប់ផ្សេងទៀតបានធ្វើដំណើរ១០០០គីឡូម៉ែត្រចូលទៅក្នុងដែនទឹកភាគខាងកើត៕

missile-north-kore_3310907b

មតិយោបល់