ព័ត៌មានអន្តរជាតិ

អាមេរិកប្រាប់ឲ្យពលរដ្ឋខ្លួនប្រុងជើងការ សម្រាប់ការធ្វើដំណើរទៅអឺរ៉ុប ជុំវិញរឿង…

អាមេរិកៈ ក្រសួងការបរទេសក្នុងប្រទេស នៅថ្ងៃចន្ទ បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការធ្វើដំណើរទៅកាន់អឺរ៉ុប ដោយបានលើកទ្បើងថា ពលរដ្ឋអាមេរិកគួរតែប្រុងជើងការឲ្យបានល្អ ជុំវិញការគំរាមកំហែងវាយប្រហារភេរវកម្ម នៅទូទាំងទ្វីបនេះ។ យោងតាមប្រភព​ព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧។

ការជូនដំណឹងនេះ បានធ្វើឡើងបន្ទាប់ពីក្រសួងការបរទេសអាមេរិក បានមើលឃើញពីឧប្បត្តិហេតុថ្មីៗ ដែលកើតមាននៅក្នុងប្រទេសបារាំង រុស្ស៊ី ស៊ុយអែត និងចក្រភពអង់គ្លេស ហើយថែមទាំងបាននិយាយថា រដ្ឋអ៊ីស្លាម និងក្រុមអាល់កៃដា អាចមានសមត្ថភាពក្នុងការរៀបចំផែនការ និងការវាយប្រហារភេរវកម្ម នៅអឺរ៉ុប»។

ក្រុមមន្ត្រីបានបញ្ជាក់ថា ការជូនដំណឹងរបស់ក្រសួង កាលពីម្សិលមិញ មិនមែនចង់បង្ហាញថា ហេតុការណ៍គំរាមកំហែង ពិតជាកើតទ្បើងជាក់លាក់នោះទេ ប៉ុន្តែគ្រាន់តែចង់ឲ្យពលរដ្ឋខ្លួន បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះហានិភ័យ នៃការវាយប្រហារ ដែលអាចនឹងកើតមានបន្តបន្ទាប់ នៅថ្ងៃឈប់សម្រាកជាពិសេសរដូវកាលក្តៅនេះ៕

មតិយោបល់