សម្រាប់អ្នកគ្រប់គ្នាមានជម្រើសច្រើនណាស់ ក្នុងការជៀវយកទូរស័ព្ទដៃថ្មីមួយ ប៉ុន្តែចំពោះអ្នកចូលចិត្តលេងហ្គេមវិញ ត្រូវពិនិត្យឲ្យបានជាក់លាក់មុនធ្វើការទិញយក ហើយមិនមែនជាទូរស័ព្ទដៃសេរីចាស់ទេ ដែលអាចយកមកលេងហ្គេម សម័យនេះបាន។ ជាសំណាងរបស់លើកអ្នកហើយពួកយើងបានធ្វើការតេស្តរាល់ទូរស័ព្ទដៃខ្លាំងៗ រួចហើយ ដូចនេះអ្នកមិនចាំបាច់ចំណាយពេលវេលា ឬលុយទៅទិញយកមកសាកប្រើនោះទេ។
អ្វីដែលពួកយើងធ្វើការស្វែងរកយកមក គឺទូរស័ព្ទណាដែលដំណើរការខ្លាំងជាងគេ។ តើពួកយើងជ្រើសយក និងឲ្យពិន្ទុ ទូរស័ព្ទដៃនីមួយៗ ដោយរបៀបណា? ពួកយើងមើលទៅលើ Graphic និង ការបញ្ជូនល្បឿន ការបញ្ចេញពន្លឺ រយៈពេលនៃថ្ម តើវាក្តៅកម្រិតណា ប្រព័ន្ធ Touchscreen ការបញ្ចេញសម្លេង និងលើសពីនេះទៅទៀត។ ពួកយើងសូមបង្ហាញនូវទូរស័ព្ទកំពូលទាំង៣គ្រឿងនៅពេលនេះ។
លេខ១ គឺ៖ ZTE Axon 7 — Scores: 2,615 (3DMark) + 7.6/10 (Hands-On)
លេខ២ គឺ៖ Apple iPhone 7 Plus — Scores: 2,250 (3DMark) + 7.6/10 (Hands-On)
លេខ៣ គឺ៖ Google Nexus 6P — Scores: 1,518 (3DMark) + 8.4/10 (Hands-On)
មតិយោបល់