រុស្ស៊ីៈ បើយោងតាមវិមានក្រឹមឡាំង បាននិយាយថា ប្រធានាធិបតីទើបជាប់ឆ្នោតអាមេរិកលោក Donald Trump និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កំពុងព្យាយាមធ្វើឲ្យប្រសើរទ្បើងនូវទំនាក់ទំនង រវាអាមេរិក-រុស្ស៊ី បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទមួយ រវាងប្រទេសទាំងពីរ។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦។
លោក Putin បានអបអរសាទរលោក Trump សម្រាប់ការទទួលជោគជ័យ នៅក្នុងយុទ្ធនាការបោះឆ្នោត ហើយលោក Trump ក៏បាននិយាយទៅកាន់លោក Putin វិញផងដែរថា «លោកចង់ឲ្យទំនាក់ទំនងអាមេរិក ជាមួយប្រទេសរុស្ស៊ីបានយូរអង្វែង»។
ក្នុងកិច្ចសន្ទនានេះ លោក Trump និងលោក Putin បានពិភាក្សាគ្នាអំពីបញ្ហានៅប្រទេសស៊ីរី និងកិច្ចព្រមព្រៀងគ្នារវាងទំនាក់ទំនងអាមេរិក-រុស្ស៊ី នាពេលបច្ចុប្បន្នផងដែរ៕
មតិយោបល់