អាហ្វហ្គានីស្ថានៈ ការបំផ្ទុះគ្រាប់បែកអត្តឃាតមួយ ដែលជនសង្ស័យត្រូវជឿថា បានកំណត់គោលដៅវាយប្រហារទៅលើបុគ្គលិក នៅអគារតុលាការកំពូល ស្ថិតនៅក្បែររដ្ឋធានីកាប៊ុល របស់ប្រទេសអាហ្វហ្គានីស្ថាប បានសម្លាប់មនុស្ស យ៉ាងហោចណាស់ ២០ នាក់ និងរបួស ៤១ នាក់។ នេះបើយោងតាមរយៈ សារព័ត៌មាន aljazeera ចេញផ្សាយនៅថ្ងៃ៨ ខែកុម្ភៈ ឆ្នាំ២០១៧។
លោក Ismail Kawasi អ្នកនាំពាក្យក្រសួងសុខាភិបាលសាធារណៈ បាននិយាយថា ការវាយប្រហារនេះ បានធ្វើទ្បើងនៅក្បែរទ្វារចំហៀង ដែលជាកន្លែងសម្រាប់បុគ្គលិកតុលាការ ចាកចេញពីអគារ ពេលចប់ម៉ោងការងារ។
តាមក្រសួងមហាផ្ទៃ បាននិយាយថា ជនសង្ស័យបានពាក់អាវកាក់ ដោយភ្ជាប់ជាមួយគ្រាប់បែកអត្តឃាត រួចរត់ចូលទៅបំផ្ទុះ ខណៈដែលបុគ្គលិក និងមនុស្សផ្សេងទៀត ចេញពីអគារតុលាការ៕
មតិយោបល់