ក្រិកៈ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សេដ្ឋកិច្ចជាច្រើន ជាមួយនឹងរដ្ឋាភិបាលក្រុងអាថែន អំឡុងពេលដំណើរទស្សនកិច្ចមួយ ទៅកាន់ប្រទេសក្រិក ក្នុងគោលបំណងដើម្បីពង្រឹងទំនាក់ទំនង មិត្តភាពជាមួយនឹងសហភាពអឺរ៉ុប ក្នុងគ្រាដែលមានភាពតានតឹងជាមួយលោកខាងលិច។ នេះបើយោងតាមរយៈ សារព័ត៌មាន yahoo ចេញផ្សាយនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦។
នេះជាដំណើរទស្សនកិច្ចលើកដំបូង របស់លោកពូទីនទៅកាន់សហភាពអឺរ៉ុប បន្ទាប់ពីទំនាក់ទំនងរវាងប្រទេសរុស្ស៊ី និងអឺរ៉ុបអន់ថយ ក្រោយមានជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន ដែលបានផ្ទុះឡើងនៅក្នុងឆ្នាំ ២០១៤ និងត្រូវបានសហភាពអឺរ៉ុបដាក់ទណ្ឌកម្ម ប្រឆាំងនឹងរដ្ឋាភិបាលក្រុងម៉ូស្គូ៕
មតិយោបល់