ឥណ្ឌូនេស៊ីៈ តាមប៉ូលិសក្នុងតំបន់ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ករណីផ្ទុះឆេះដ៏ខ្លាំងក្លាមួយ នៅរោងចក្រផលិតកាំជ្រួច ក្នុងទីក្រុង Tanggerang បានសម្លាប់កម្មកអស់ ៣០ នាក់ និង ៤៦ នាក់ទៀតរងរបួស។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧។
ក្រុមមន្រ្តីសន្តិសុខ និងសណ្តាប់ធ្នាប់នៅទីក្រុង បាននិយាយថា អ្នករងរបួសទាំងអស់ ត្រូវបានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យចំនួន ៣កន្លែង នៅក្បែរៗនោះ ខណៈដែលសាកសពភាគច្រើន ត្រូវបានគេរកឃើញនៅក្នុងបន្ទប់ផលិតកម្មរបស់រោងចក្រ។
សូមជំរាបថា ឧបទ្ទវហេតុនេះដែរ ត្រូវបានប៉ូលិសនិយាយថា គឺបានបង្កឡើងដោយសារសៀគ្វី៕
មតិយោបល់