ប្រេស៊ីលៈ បើតាមប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍ថា អ្នកស្លាប់កើនទ្បើងដល់ ១៨នាក់ បន្ទាប់ពីរថយន្ដក្រុងដឹកសិស្សសាកលវិទ្យាល័យមួយ បានធ្លាក់ចូល ជ្រោះនៅទីក្រុង Sao Paolo នៃរដ្ឋ ភាគអាគ្នេយ៍ប្រទេសប្រេស៊ីល។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០១៦។
គ្រោះថ្នាក់នេះ បានកើតឡើងនៅវេលាម៉ោងប្រហែល ១១ យប់ថ្ងៃពុធនៅតាម បណ្តោយផ្លូវហាយវ៉េ ដែលភ្ជាប់ទីក្រុងនៃ Mogi das Cruze និង Bertioga នេះបើតាមទីភ្នាក់ងារព័ត៌មានប្រេស៊ីល បានរាយការណ៍នៅលើគេហទំព័ររបស់ ខ្លួន។
បើយោងតាមរបាយការណ៍ បានឲ្យដឹងថា អ្នកដំណើរបានស្លាប់នៅកន្លែង នឹងកើតហេតុមានចំនួន ១៥នាក់ ក្នុងនោះរួមទាំងអ្នកបើកបរផង។
គួរបញ្ជាក់ដែរថា រថយន្ដក្រុងនេះ ដឹកអ្នកដំណើរចំនួន ៤៦ នាក់ ភាគច្រើនជា សិស្ស ខណៈដែលអ្នកបើកបរបាត់បង់ការគ្រប់គ្រងរបស់ខ្លួននោះក៏បានបណ្ដាល ឲ្យរថយន្តក្រុងមួយនេះ រអិលចេញពីផ្លូវ និងធ្លាក់ចូលទៅក្នុងជ្រោះ៕
មតិយោបល់