អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃច័ន្ទថា លោកជឿជាក់ថា ជំនួបកំពូលរបស់អាមេរិក ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងចាប់ផ្តើមនាពេលខាងមុខ បន្ទាប់ពីជំនួបអន្តរកូរ៉េ នៅតំបន់ព្រំដែនគ្មានយោធាកន្លងមក។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨។
ដោយលោក ត្រាំ បានឲ្យដឹងកាលពីសប្តាហ៍មុនថា អាចមានទីតាំងចំនួនពីរ ឬបី កំពុងស្ថិតនៅក្នុងការពិចារណា សម្រាប់កិច្ចប្រជុំជាប្រវត្តិសាស្ត្រលើកដំបូងរវាងលោក និងលោក គីម ប៉ុន្តែមិនទាន់បានបញ្ជាក់ឲ្យច្បាស់ ជាសាធារណៈនៅទ្បើយទេ ថាទីតាំងណាមួយនោះ។
ថ្លែងនៅឯសន្និសីទសារព័ត៌មានរួមមួយ ជាមួយសមភាគីនីហ្សេរីយ៉ា លោក ត្រាំ បានអះអាងថា សឹង្ហបូរី កំពុងស្ថិតក្រោមការពិចារណា សម្រាប់ទីតាំងបើកកិច្ចប្រជុំមួយនេះ ។
ក្នុងនោះលោក ត្រាំ បានថ្លែងថា «មានអ្វីដែលលោកចូលចិត្ត អំពីប្រទេសមួយនេះ ពីព្រោះនៅទីនោះ ប្រសិនបើអ្វីៗអាចដំណើរការទៅបាន នឹងមានការប្រារព្ធពិធីដ៏អស្ចារ្យមួយនៅទីតាំងនោះ តែមិនមែនស្ថិតនៅក្នុងប្រទេសទីបីនោះទេ»៕
មតិយោបល់