ព័ត៌មានអន្តរជាតិ

មេដឹកនាំអ៊ុយក្រែន ទទូចដល់ណាតូឲ្យបញ្ជូននាវា ទៅកាន់សមុទ្រ Azov

អ៊ុយក្រែនៈ ប្រធានាធិបតីអ៊ុយក្រែនលោក ពេត្រូ ប៉េរ៉ូឆិនកូ បានជំរុញឲ្យណាតូបញ្ជូននាវា ទៅកាន់សមុទ្រ Azov បន្ទាប់ពីការប្រឈមមុខដាក់គ្នា ជាមួយកងទ័ពជើងទឹករុស្ស៊ី នៅតំបន់គ្រីមៀ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨។

ដោយលោក ប៉េរ៉ូឆិនកូ បានប្រាប់កាសែតអាល្លឺម៉ង់ Bild ថា លោកសង្ឃឹមថា នាវាទាំងនោះ អាចនឹងត្រូវបានផ្លាស់ប្តូរទីតាំង ដើម្បីជួយដល់អ៊ុយក្រែន និងផ្តល់សន្តិសុខផងដែរ។

គួររំឭកថា កាលពីថ្ងៃអាទិត្យ រុស្ស៊ីបានបើកការបាញ់ប្រហារ និងរឹបអូសយកនាវាអ៊ុយក្រែនចំនួន ៣ គ្រឿងនៅច្រកសមុទ្រ Kerch ចន្លោះរវាងសមុទ្រខ្មៅ និងសមុទ្រ Azov ។

ពាក់ព័ន្ធនឹងបញ្ហានេះ ណាតូបានសម្តែងការគាំទ្រពេញទំហឹង ចំពោះអ៊ុយក្រែន ដែលមិនមែនជារដ្ឋសមាជិកផងដែរ៕

មតិយោបល់