ព័ត៌មានអន្តរជាតិ

រុស្ស៊ី បញ្ចប់ការធ្វើតេស្តប្រព័ន្ធមីស៊ីលការពារដែនអាកាស

រុស្ស៊ីៈ មេបញ្ជាការកងទ័ពជើងទឹករុស្ស៊ីលោក Vladimir Korolev បានប្រកាសថា «ការសាកល្បងប្រព័ន្ធកាំជ្រួចមីស៊ីល ការពារដែនអាកាសរុស្ស៊ី Poliment-Redut សម្រាប់នាវាចម្បាំងនៃ Project 22350 ត្រូវបានបញ្ចប់ទាំងស្រុង។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។

ប្រព័ន្ធកាំជ្រួចមីស៊ីលការពារដែនអាកាស អាចបាញ់គោលដៅលើដែនអាកាស ក្នុងចម្ងាយរហូតដល់ ១៥០ គីឡូម៉ែត្រ ជាមួយនឹងរយៈកម្ពស់រហូតដល់ ៣០ គីឡូម៉ែត្រ។

ដោយការសាកល្បងនេះ ធ្វើទ្បើងនៅលើនាវាចម្បាំង Admiral Gorshkov របស់រុស្ស៊ី ដែលមានទម្ងន់ ៤,៥០០ តោន និងល្បឿនផ្លាស់ទីអតិបរមាប្រមាណ ៥៣ គីទ្បូម៉ែត្រក្នុងមួយម៉ោង ហើយអាចបើកដំណើរការបានរយៈពេល ១៥ ថ្ងៃ ដោយមិនចាំបាច់មានការជួយផ្គត់ផ្គង់៕

មតិយោបល់