ព័ត៌មានអន្តរជាតិ

អាមេរិក គ្រោងបញ្ជូនទាហាន ១២០,០០០ នាក់ ទៅកាន់មជ្ឈឹមបូព៌ា ដើម្បីប្រឆាំងនឹងអ៊ីរ៉ង់

អាមេរិក: រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក Patrick Shanahan កាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញផែនការយោធាមួយ នៅក្នុងកិច្ចប្រជុំ របស់ជំនួយការសន្តិសុខជាតិកំពូល របស់ប្រធានាធិបតីអាមេរិកលោក ត្រាំ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩។

កាសែត New York Times បាននិយាយថា មន្ទីរបញ្ចកោណ បានគ្រោងនឹងបញ្ជូនទាហានចំនួន ១២០,០០០ នាក់ ទៅកាន់មជ្ឈឹមបូព៌ា ដើម្បីប្រឆាំងនឹងការសម្រេចរបស់អ៊ីរ៉ង់ ដែលដកខ្លួនចេញពីសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ ឬចង់វាយប្រហារទៅលើកងកម្លាំងអាមេរិកនោះ។

ការផ្លាស់ប្ដូរនេះ ត្រូវបានធ្វើទ្បើងពីក្រុមមួយ ដឹកនាំដោយទីប្រឹក្សាសន្តិសុខសេតវិមាន លោក John Bolton ប៉ុន្តែវានៅទាន់មិនច្បាស់ទេថា តើប្រធានាធិបតីលោក ដូណាល់ ត្រាំ នឹងបញ្ជូនចំនួនទ័ពអាមេរិកដ៏ច្រើន ត្រលប់ទៅកាន់មជ្ឈឹមបូព៌ាវិញដែរឬយ៉ាងណា។

ទោះជាយ៉ាងនេះក្ដី ផែនការយោធាថ្មីនេះ មិនទាន់បានគ្រោងទុកពីប្រតិបត្តិការយោធា ប្រឆាំងនឹងអ៊ីរ៉ង់ ដែលនឹងត្រូវដាក់បន្ថែមចំនួនកងទ័ពនោះទេ៕

មតិយោបល់