ទិវា Bastille Day ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ នៅថ្ងៃទី១៤ កក្កដា នៅក្នុងតំបន់និយាយភាសាបារាំង ព្រមទាំងនៅទូទាំងទីក្រុងប៉ារីស, ទីក្រុងឡុងដ៍ និងនៅជុំវិញពិភពលោកផងដែរ។ ព្រឹត្តការណ៍នេះបង្ហាញថា ការចាប់ផ្តើមនៃការបដិវត្តន៍បារាំងជាង ២០០ឆ្នាំ នៅក្នុងប្រតិទិនព្រឹត្តិការណ៍របស់ជាតិដោយមានការប្រារព្ធពិធី រួមទាំងការដង្ហែក្បួនយោធា។
ការវាយប្រហារគុក Bastille ដោយហ្វូងមនុស្សដែលមានកំហឹងក្នុងឆ្នាំ១៧៨៩ ទីក្រុងប៉ារីសដែលវាជាថ្ងៃមានអំពើហិង្សា ប៉ុន្តែសព្វថ្ងៃនេះគឺមនុស្សរាប់លាននាក់ បានប្រារព្ធទិវានេះដោយសន្ដិវិធី។ ព្រឹត្តិការណ៍នៃថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៧៨៩ បានជួយបង្កើតទិវា Fête Nationale គឺជាថ្ងៃឈប់សម្រាកជាតិ នៅប្រទេសបារាំង។
ការប្រមូលបុគ្គលិកយោធានិងប៉ូលិសជាង ៤០០០នាក់ នៅក្នុងព្រឹត្តិការណ៍នោះ នឹងត្រូវបានចូលរួមដោយប្រធានាធិបតីបារាំងបច្ចុប្បន្ន លោក Francois Hollande និងឥស្សរជនជាន់ខ្ពស់បារាំងជាច្រើនរូបផងដែរ។
នៅពេលល្ងាចអេឡាហ្វែល Eiffel ជាកន្លែងទេសចរណ៍មានកម្មវិធីបាញ់កាំជ្រួចដ៏ស្រស់ស្អាត។ Bastille នេះ បានចាប់ផ្តើមជាបន្ទាយមជ្ឈិមសម័យនៅទីក្រុងប៉ារីស ប៉ុន្តែក្រោយមកបានក្លាយជាពន្ធនាគារ។ ប៉ុន្តែនៅក្នុងឆ្នាំ១៧៨៩ មានភាពតានតឹងដែលវាជាពេលបរាជ័យរាជានិយម គួបផ្សំ ជាមួយនឹងពន្ធនិងតម្លៃស្បៀងអាហារឡើងខ្ពស់ បានញុះញង់ប្រជាជនឱ្យបះបោរ។
ដោយសារតែនិមិត្តរូបនៃការគ្រប់គ្រងរបស់រាជវង្សនិយម នៅក្នុងគុក Bastille មានអ្នកទោសទាំងប្រាំពីរនាក់ ត្រូវបានវាយប្រហារដោយហិង្សាបដិវត្តចំនួន ៣០០នាក់ ដើម្បីទទួលបានការចាប់អារម្មណ៍របស់ខ្លួន។ នៅសម័យនោះសម្រាប់មនុស្សជាច្រើន រដ្ឋសភាបានលុបចោលសក្តិនិងអនុម័តសេចក្តីប្រកាសសិទិ្ធមនុស្ស និងប្រជាពលរដ្ឋដែលជារដ្ឋធម្មនុញ្ញរបស់ខ្លួន បានបញ្ជាក់ថា មនុស្សរាល់គ្នាកើតមកមានសេរីភាពនិងនៅតែមានសេរីភាពនិងសមភាពក្នុងផ្នែកសិទ្ធិមនុស្ស។
នៅក្រោមការគ្រប់គ្រងស្ដេច Louis XVI មានអ្នកប្រឆាំងជាច្រើននៃរបបរាជានិយមត្រូវបានរក្សាទុកនៅទីនោះជាញឹកញាប់ដោយគ្មានការជំនុំជម្រះ។ហើយពួកគេបានត្រឡប់មកវិញប្រឆាំងនឹងប្រព័ន្ធសក្តិភូមិដែលជាសមាជិកនៃសាធារណៈ រួមទាំងមនុស្សជាច្រើនអត់ឃ្លានយ៉ាងខ្លាំងតាមរយៈភាពក្រីក្រ ដោយពួកគេសម្រេចចិត្តក្នុងការវាយបកវិញប្រឆាំងនឹងផែនការបង្កើនពន្ធបន្ថែមទៀតរបស់ស្តេច Louis XVI ។
មួយរយៈពេលវែងនៃអស្ថេរភាពនយោបាយ លោក ណាប៉ូឡេអុង បានដឹកនាំរដ្ឋប្រហារថា នៅក្នុងឆ្នាំ១៨០៤ បានជួយគាត់ឲ្យក្លាយជាអធិរាជដំបូងនៃប្រទេសបារាំង ហើយការដំឡើងដោយខ្លួនឯងភ្លាមជាជនផ្តាច់ការយោធាសម្រាប់រយៈពេល ១៥ឆ្នាំ។
សូមជម្រាបថា ជនបរទេសបារាំងនៅទូទាំងពិភពលោក នៅកន្លែងជាច្រើនទៀត ដូចជាទីក្រុង New Orleans, ទីក្រុងញូវយ៉ក, ទីក្រុងស៊ីដនី, ទីក្រុង Perth, ទីក្រុងមែលប៊ន ប្រទេសអូស្រ្តាលី នឹងត្រូវប្រារព្ធព្រឹត្តិការណ៍នេះ។ ក្រៅពីនេះមានប្រារព្ធពិធីគួរឱ្យកត់សម្គាល់នៅអឺរ៉ុប រួមមាន បែលហ្ស៊ិក, ហុងគ្រី, ឥណ្ឌា, អៀរឡង់, នូវែលសេឡង់និងគ្រប់ទីកន្លែងដែលមានឥទ្ធិពលបារាំង៕
មតិយោបល់