សេអ៊ូល៖យ៉ាងហោចណាស់មានមនុស្ស៤នាក់ បានស្លាប់់ និង ចំនួន ៤០នាក់បានរងរបួស បន្ទាប់ពីរថយន្តក្រុងមួយ បានក្រឡាប់ នៅក្បែរទីក្រុង Daejeon កូរ៉េខាងត្បូង ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap ចុះផ្សាយនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦។
បើតាមប៉ូលិស បានឲ្យដឹងថា រថយន្តក្រុងមួយនេះ បានផ្ទុកអ្នកដំណើរ ចំនួន ៤៥នាក់ ក៏បានរអិល ក្រឡាប់ទៅម្ខាងផ្លូវ តែម្តង ហើយមូលហេតុនៃគ្រោះថ្នាក់នេះ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត។
មន្ត្រីប៉ូលិសខាងលើបានបញ្ជាក់ថា រថយន្តខាងលើនេះ បានព្យាយាមទៅឡើងលើភ្នំ នាងភាគខាងត្បូង ខេត្ត Chungcheong ៕
មតិយោបល់