ព័ត៌មានអន្តរជាតិ

បំផ្ទុះគ្រាប់បែកអត្តឃាតក្នុងវិហារឥស្លាម នៅរដ្ឋធានី កាប៊ុល ស្លាប់ និងរបួសរាប់សិបនាក់

BBC: ជនបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់់ បានបំផ្ទុះសម្លាប់មនុស្សយ៉ាងហោចណាស់ ២៧នាក់ និងរបួស៣៥នាក់ផ្សេងទៀត នៅក្នុងព្រះវិហារឥស្លាមមួយកន្លែង នៅរដ្ឋធានី កាប៊ុល ប្រទេស អាហ្វហ្គានីស្ថាន។ នេះបើតាមប៉ូលិសបាននិយាយ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦ បានឲ្យដឹងថា អ្នកវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាតនោះបានដើរចូលព្រះវិហារ និងបានបំផ្ទុះខ្លួនឯងឡើង ក្នុងចំណោមមនុស្សយ៉ាងច្រើន នៅក្នុងអគារនៃព្រះវិហារនោះតែម្តង។

ក្រោយការវាយប្រហារភ្លាមៗ មិនទាន់មានក្រុមមួយណា ចេញមុខអះអាងធានាខុសត្រូវចំពោះការវាយប្រហារនោះនៅឡើយទេ៕

_92576996_ccefa9c5-d9f3-4d7a-b0d3-c696f867aabb

1024x1024

មតិយោបល់