ព័ត៌មានសិល្បៈ និងកម្សាន្ត

ភ័ស្ដុតាងបញ្ជាក់ថា Justin Bieber ជាអ្នកវាយបុរស មាឌយក្ស

ព័ត៌មានចុងក្រោយបានឲ្យដឹងថា បន្ទាប់ពីពិធីជប់លៀង Grammy Awards 2017 តារាចម្រៀង Justin Bieber បានពោលថា បានប៉ះគ្នាជាមួយបុរសមាឌយក្ស ពិតមែន នេះបើតាមសម្ដីរបស់ប៉ូលិស ដែលកំពុងធ្វើការស៊ើបអង្កេតឧបទ្ទេវហេតុនេះ ។

ប្រភពពីអ្នកច្បាប់បានឲ្យដឹងថា ឧបទ្ទេវហេតុនោះ គឺកើតឡើងនៅវេលា ម៉ោង ២ រំលងអាធ្រាត នៃថ្ងៃអាទិត្រ នៅមុខភោជនីយអាដ្ឋាន អ៊ីតាលី ដែលតារាចម្រៀង Justin Bieber បានទៅចូលរួមអាហាររាត្រីជាមួយមិត្តភក្ដ ដែលជាតារាចម្រៀង ប៉ប ដូចគ្នា ។

គួរបញ្ជាក់ផងដែរថា សាក្សីដែលបានឃើញហេតុការណ៍ បាននិយាយថា Justin Bieber បានវាយតប់គ្នាជាមួយតារាសម្ដែង Kyle Massey ហើយលោកបានកែប្រែស្ថានការណ៍នោះ ប្រាប់ទៅបុគ្គលិកហាងថា ជាការថតកុន ហើយគំរាមបុរសម្នាក់ ឲ្យលុបវីដេអូរបស់លោកចោល ខណ:បុគ្គលិកហាងមិនបានគិតថា នេះជាការយល់ច្រទ្បំចំពោះឈុតឆាកមួយនោះ ទើប Justin Bieber ប្រទុះសារាយគ្នាជាមួយបុគ្គលិកហាងដែរទៅ ៕

មតិយោបល់