ព័ត៌មានសិល្បៈ និងកម្សាន្ត

គ្រត ការកូនច្បង៧០តុ ថ្ងៃនេះ

នៅថ្ងៃទី២ ឩសភា នេះ អ្នកនាងគ្រត រៀបមង្គលកូនច្បង ដោយបានប្រកាសថាបានអញ្ជើញភ្ញៀវ៧០តុ ខណ:ដែលភាគច្រើនគឺជាតារាសិល្ប:។ កូនប្រសាររបស់អ្នកនាងជា និស្សិត ផ្នែកភាសាអង់គ្លេសដែលមានរូបសម្បត្តិមិនអន់នោះឡើយ។

អ្នកនាងនិយាយថា មង្គលការនេះបានរៀបចំនៅគេហដ្ឋានខាងស្រីស្ថិតនៅម្ដុំវត្តអង្គតាមិញ ផ្លូវវ៉េងស្រេង ដោយពិធីទទួលភ្ញៀវធ្វើនៅវិមានចរណៃ នៅជាប់ផ្សារដើមគរ។ អ្នកនាងថាខ្លួនមានកូនពីរនាក់គឺប្រុសមួយស្រីមួយនេះ ដោយនេះជាមង្គលការកូនប្រុសច្បង និងជាលើកទី១សម្រាប់គ្រួសារ។ អ្នកនាងថា កូនប្រុសច្បងឈ្មោះ នូ ស៊ីជុន ជាប៉ូលិស ឯកូនប្រសារស្រីរបស់អ្នកនាងមានឈ្មោះ ហុង ស្រីវណ្ណ ជានិស្សិតឆ្នាំទី៤នៃសាកលវិទ្យាល័យIFLផ្នែកភាសាអង់គ្លេស។ ពិធីមង្គលនេះ ជប់លៀងពេលល្ងាចនៅហាងវិមានចរណៃក្បែរផ្សារដើមគររាជធានីភ្នំពេញ ដោយនឹងមានភ្ញៀវមិនតិចជាង៧០តុចូលរួម។ អ្នកនាងថាការកូនប្រុសអ្នកនាងមិនហ៊ានអញ្ជើញភ្ញៀវច្រើនទេ តែបើការកូនស្រីនោះនឹងអញ្ចើញភ្ងៀវឲ្យដល់ជាង១០០តុតែម្តង។

មតិយោបល់