ព័ត៌មានសិល្បៈ និងកម្សាន្ត

ដាច់គេដាច់ឯងទាំង២ឈុតតែម្ដង ណាតាយ៉ា ក្នុងថ្ងៃសម្ពោធតំណែង

ក្នុងពិធីកាត់ខ្សែបូរប្រកាសនាំចូលផលិតផលផ្ដាច់មុខមកពីជប៉ុន កាលពីល្ងាចថ្ងៃទី១៥ មិថុនា តារាសម្ដែង កញ្ញា ណាតាយ៉ា ត្រូវគេកត់សម្គាល់លែងខ្លួនស្រស់ស្អាត ទាំងឈុតស្រគត់ស្រគំ និងស៊ិចស៊ីតែម្ដង។ ទាំងតារាសិល្បៈ និងភ្ញៀវកិត្តិយសលាន់មាត់សរសើរនាងមិនតិចទេ ក្នុងពេលដែលនាងតែងខ្លួនបានស្អាត ហើយមានតំណែងជាថៅកែធំមួយ ដែលតារាសិល្បៈមួយចំនួនពិបាកតាមទាន់បែបនេះ។

ពិធីដែលនាងប្រកាសឡើងនៅក្នុងពេលនោះ គឺប្រកាសចែកចាយផលិតផល Inner Mois Collagen plus មកពីជប៉ុន ផ្ដាច់មុខ ដោយគ្រាន់តែពិធីសម្ពោធ គឹចំណាយខ្ទង់មុឺនតែម្ដង និងមានទាំងថៅកែផលិតផល ជាជនជាតិជប៉ុនចូលរួមបំពេញមុខផង។ ក្នុងសំលៀកបំពាក់ពណ៌ផ្កាឈូកយ៉ាងស្រស់ស្អាត ហើយថ្លៃថ្នូរ នាងអះអាងថា ហេតុផលនៃការបោះទុនជាទ្រង់ទ្រាយមុឺនដុល្លារនោះ គឺដោយសារតែផលិតផលនោះ មានគុណសម្បត្តិច្រើនយ៉ាង ហើយតាមរយៈការសិក្សាច្បាស់លាស់ ក៏មានការបញ្ជាក់ថា គឺជាផលិតផលមិនមានប៉ះពាល់សុខភាព ហើយមានតែជួយដល់សុខភាពខាងក្នុងទៅវិញទាំងស្បែក ក្រពះ និង សម្រួលបញ្ហាទល់លាមក។ នាងសម្រេចបោះទុនប្រមាណជា៥មុឺនដុល្លារ សម្រាប់គម្រោងបើកឆាក និងគ្រោងបន្ថែមជាច្រើនមុឺនទៀត ក្នុងពេលបន្តបន្ទាប់។ ផលិតផលនេះ នាងបានប្រកាសថា បានលក់នៅតាមអនឡាញមួយរយៈមកហើយ ហើយដោយសារតែមានការគាំទ្រលើសលប់ ទើបឈានដល់ការនាំចូលផ្ដាច់មុខ។

នាងថាផលិតផលនេះ ទទួលស្គាល់ទាំងក្រសួងសុខាភិបាលនៅជប៉ុន និងកម្ពុជា ហើយប្រសិទ្ធិភាពល្អ លើការពន្យា និង ទប់ស្កាត់ភាពចាស់ កាត់បន្ថយមុន ជាំ អាច់រុយ ជួយអោយស្បែកស ភ្លឺពីខាងក្នុង សម្រាប់ស្ត្រីជួយឲ្យរដូវទៀង និងធ្វើអោយគេងលក់ស្រួល ក្រៅជួយក្រពះពោះវៀន និងទល់លាមកគេងលក់ស្រួល គ្រាន់តែទទួលទានមុនចូលគេងរាល់យប់។

ក្នុងឈុតទី២ ដែលរំលេចដោយគល់ដើមទ្រូងយ៉ាងស្រស់ស្អាត ណាតាយ៉ា បន្តទៀតថា ក្រោយក្លាយជាថៅកែផ្ដាច់មុខ នាងមិនឈប់ពីសិល្បៈនោះទេ ដោយនៅតែទទួលថតស្ពត និងឡើងទូរទស្សន៍ លើកលែងតែថតកុនភាគ និងភាពយន្តខ្នាតធំ ដែលប្រើពេលយូរៗ។ ទាំងតារាសិល្បៈ និងភ្ញៀវកិត្តិយសស្ទើរ មិនមានអ្នកណាមិនចាប់អារម្មណ៍រូបសម្រស់ និងមុខជំនួញរបស់នាងក្នុងថ្ងៃកាត់ខ្សែបូរនោះឡើយ៕

មតិយោបល់