កូរ៉េ៖ តារាសម្តែង Jang Ja-yeon បានកើតនៅថ្ងៃទី ១២ ខែសីហា ឆ្នាំ១៩៨២ ដោយទីកន្លែងកំណើត នៅ Bundang, Gyeonggi ប្រទេសកូរ៉េ ។ Jang Ja-yeon បានបង្ហាញមុខនៅកញ្ជក់ទូរទស្សន៍ ក្នុងខ្សែភាពយន្ត Boys Over Flowers ។
យោងតាមគេហទំព័រ Soha តារាសម្តែងខាងលើ បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ University of Chosun (Korea) ហើយក៏ចាប់ផ្តើមអាជីពដោយការផ្សព្វផ្សាយ ឲ្យក្រុមហ៊ុន Lotte Confectionery បន្ទាប់មកទៀតក៏បង្ហាញខ្លួន ក្នុងខ្សែភាពយន្ត My Lovely Fool SBS 2006 និង KBS Boys Before Flowers, 2009 ។
សាច់ញាតិរបស់ តារាសម្តែង Jang Ja-yeon បានឲ្យដឹងថា នាង បានរស់នៅជាមួយជំងឺធ្លាក់ទឹកចិត្ត តាំងពីនៅវិទ្យាល័យ បន្ទាប់ពីឪពុក្តម្តាយរបស់នាង បានជួបគ្រោះថ្នាក់ដល់ថ្នាក់បាត់បង់ជីវិត ។
ចាប់តាំងពីពេលនោះ មក Jang Ja-yeon បានចូលក្នុងឧស្សាហកម្មកម្សាន្តកូរ៉េ ដោយក្តីសង្ឈឹមស្វែងរកភាពល្បីល្បាញ ។ ទោះជាយ៉ាងណាក្នុងចំណោមតួល្បីៗ Jang Ja-yeon មិននអាចស្វែងរកភាពល្បីល្បាញបាន ឡើយ។
ដើម្បីភាពល្បីល្បាញ តារាសម្តែង Jang Ja-yeon បានប្រថុយប្រថាន ខ្លាំងណាស់ ដោយក្លាយជាអាយ៉ងរួមរ័ក មុននឹងភាពល្បីល្បាញ ។
ក្នុងល្ងាចមួយ អ្នកគ្រប់គ្រងរបស់ Jang Ja-yeon បានអញ្ជើញនាង ទៅក្រុមហ៊ុន ដោយចូលក្នុងបន្ទប់ធ្វើការ សួររឿងរ៉ាវជាច្រើន រួចក៏នាំនាងទៅកាន់ហាង ដើម្បីទិញសម្លៀកបំពាក់ថ្មីៗ និង សម្ភារៈប្រើប្រាស់ជាច្រើន ។ បន្ទាប់មក ក៏បាននាំ តារាស្រីខាងលើ ទៅកាន់ សណ្ឋាគារ ដើម្បីរំលោភ ដោយនាងត្រូវបានឃុំខ្លួន ក្នុងសណ្ឋាគារ ២ម៉ោង ។ រំលោភហើយ មិនបានបញ្ចប់នោះទេ ដោយ អ្នកគ្រប់គ្រង ខាងលើ បានខលហៅមិត្តភក្តិ មកប្តូរវេន រំលោភនាង ។
ការប្រគល់ខ្លួន ដើម្បីឲ្យមិត្តភក្តិ នាយកគ្រប់គ្រងខាងលើ រំលោភ ក៏ព្រោះតែរងការគំរាម ថាបើមិនឲ្យ មិត្តិភក្តិពួកគេ រំលោភទេ វីដេអូ សិចនឹងធ្លាយ ទៅកាន់បណ្តាញសង្គម ជាក់ជាមិនខាន ។
ដោយសារតែភាពឈឺចាប់ តារាសម្តែង Jang Ja-yeon បានសម្រេចចិត្តសម្លាប់ខ្លួន នៅថ្ងៃទី ៧ ខែមីនា ឆ្នាំ២០០៩ នៅ លំនៅដ្ឋាននាង ខេត្ត Gyeonggi ។ តែក្រុមសមត្ថកិច្ច មិនបានរកឃើញ ភស្តុតាង ណាមួយ ដែលធ្វើឃាត ដោយបង្ខំ ឬ ឃាតកម្មណាមួយឡើយ។ តែគេសន្និដ្ឋានថា នាងបានធ្វើអត្តឃាតនៅម៉ោង ៤និង៣០នាទី រសៀលថ្ងៃដដែល ។
មូលហេតុដែលធ្វើឲ្យ Jang Ja-yeon ត្រូវបានគេលើកដាក់ ទៅលើហេតុផលនាងមានជំងឺធ្លាក់ទឹកចិត្ត ដែលធ្វើឲ្យនាងធុញទ្រាន់ លែងចង់រស់នៅ រហូតដល់ផ្តាច់ជីវិតខ្លួន។
២ឆ្នាំក្រោយមកទៀតក្រុមសមត្ថកិច្ចស៊ើបអង្កេត បានរកឃើញ សារមួយ របស់ Jang Ja-yeon ដោយសរសេរថា «សូមទទួលយកការសងសឹកពីខ្ញុំ ដែលធ្វើឲ្យខ្ញុំគ្មានផ្លូវ ដោយជីវិតខ្ញុំក្លាយជាស្រីពេស្យា »។ អស់អ្នកដែលបានរំលោភខ្ញុំ គឺអាក្រក់ណាស់ ខ្ញុំត្រូវបានគេរំលោភ ជាង ១០០ដង ពីសំណាក់បុរស ៣១នាក់ ក្នុងអំឡុងពេលខ្ញុំ ទទួលបានសម្លៀកបំពាក់ថ្មីពីគេ ។ មិនត្រឹមតែរំលោភ នៅ Kangnam នោះទេ សូម្បីតែនៅខារ៉ាអូខេ នៅ Suwon និង កន្លែងជាច្រើនទៀត សុទ្ធតែបានពួកគេបានរំលោភខ្ញុំ ។
សូម្បីតែថ្ងៃ ខួបអាពាហ៍ពីពាហ៍ ឪពុកម្តាយខ្ញុំ ក៏ត្រូវបានគេបង្ខំរំលោភ នេះជាមូលហេតុដែលខ្ញុំ ត្រូវធ្វើបញ្ជីសងសឹក បើខ្ញុំស្លាប់ក្នុងផ្នូរនេះ ។
ក្រោយមក ជនសង្ស័យ ត្រូវបានប៉ូលិស ឃុំខ្លួន បានតែ ២ឆ្នាំ និង១៦០ម៉ោង ក៏ព្រោះតែគ្មានភស្តុតាង បញ្ជាក់ឲ្យបានត្រឹមត្រូវថា នោះជា ភស្តុតាំងពិត ។
រឿងស្លាប់របស់ តារាសម្តែងខាងលើ នៅតែជារឿងដ៏ខ្មៅ ងងឹត នៅឡើយ ក្នុងឧស្សាហកម្ម កម្សាន្ត ដ៏ឆើយឆាយ ដែលមានរឿងគួរឲ្យភ័យខ្លាចជាច្រើននោះ ៕
មតិយោបល់