ប្រវតិ្តសាស្ត្រ:នៅក្នុងការប្រកាសមួយក្នុងចំណោមសុន្ទរកថាដ៏អស្ចារ្យបំផុតក្នុងសម័យសង្រ្គាមត្រជាក់គឺនាថ្ងៃទី ១៥ខែធ្នូ ឆ្នាំ១៩៧៥ លោកប្រធានាធិបតីអាមេរិក Jimmy Carter បានប្រកាសបញ្ជាក់ថានៅថ្ងៃទី ១ខែ មករា ឆ្នាំ១៩៧៩ សហរដ្ឋអាមេរិកនឹងធ្វើការទទួលស្គាល់ជាផ្លូវការសាធារណរដ្ឋប្រជាមានិតចិន និងនៅបន្តទំនាក់ទំនងជាមួយតៃវ៉ាន់។
បន្ទាប់ពីបដិវត្តន៍ដ៏ជោគជ័យរបស់លោកម៉ៅសេទុងនៅក្នុងប្រទេសចិនក្នុងឆ្នាំ ១៩៤៩ សហរដ្ឋអាមេរិកបានបដិសេធយ៉ាងខ្ជាប់ខ្ជួនក្នុងការទទួលស្គាល់របបកុម្មុយនិស្តថ្មីនេះ។ ផ្ទុយទៅវិញអាមេរិចបន្តទទួលស្គាល់និងផ្គត់ផ្គង់រដ្ឋាភិបាលជាតិចិនដែលត្រូវបានបង្កើតឡើងដោយឈៀងកៃសេកនៅកោះតៃវ៉ាន់ទៅវិញ។
នៅឆ្នាំ១៩៥០ក្នុងអំឡុងសង្គ្រាមកូរ៉េកងកម្លាំងប្រដាប់អាវុធអាមេរិកនិងទាហានកុម្មុយនីសចិនបានប៉ះទង្គិចគ្នាម្តងដែរហើយនៅកំឡុងទសវត្សឆ្នាំ ១៩៦០ សហរដ្ឋអាមេរិចបានបង្ហាញពីការខឹងសម្បារយ៉ាងខ្លាំងទៅលើការគាំទ្រនិងជំនួយរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតចិនចំពោះវៀតណាមខាងជើងកំឡុងសង្គ្រាមនៅវៀតណាម។
ទោះយ៉ាងណានៅទសវត្សរ៍ឆ្នាំ១៩៧០ ស្ថានភាពថ្មីមួយបានកើតឡើង។ តាមទស្សនៈរបស់សហរដ្ឋអាមេរិកទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាមានិតចិននឹងអាចនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចនិងនយោបាយជាមិនខានហើយក្នុងនោះផងដែរអ្នកជំនួញជនជាតិអាមេរិកជាច្រើនមានបំណងចង់ទាញយកប្រយោជន៍ពីទីផ្សារចិនដ៏ធំដែលនេះទំនងជាមូលហេតុចំបងមួយដែលអាមេរិកបែរជាសម្រេចចិត្តបង្កើតទំនាក់ទំនងល្អជាមួយនឹងប្រទេសចិនឡើងវិញបែបនេះនោះ៕
មតិយោបល់