ភ្នំពេញៈ យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជាបានឲ្យដឹងថា នៅវេលាម៉ោង៩និង៥នាទីព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ អគ្គិសនីកម្ពុជា នឹងធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីជាបណ្តោះអាសន្នពីអនុស្ថានីយទី៥ (GS៥-F១៥) ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការដំឡើងឧបករណ៍ការពាររន្ទះ ដែលមានទីតាំងស្ថិតនៅ (១)ផ្លូវជាតិលេខ៦A ភូមិគៀនឃ្លាំង ភូមិទំនប់ខ្មែរ និងភូមិព្រែកលៀប សង្កាត់ព្រែកលៀប (២)ភូមិដើមគរ សង្កាត់ព្រែកតាសេក សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង១០និង២០នាទីព្រឹក៕
ព័ត៌មានជាតិ
មតិយោបល់