ព័ត៌មានកីឡា

តើ Barcelona អាចរក្សា Neymar បានដែរឬទេ?

ក្រុម Barcelona កំពុងតែវីវក់យ៉ាងខ្លាំង ពាក់ព័ន្ធជាមួយនឹង ពត៌មានជាច្រើន អំពី Neymar បន្ទាប់ពីក្រុម PSG ហ៊ានចំណាយលុយយ៉ាងច្រើនមហាសាល ដើម្បីទិញយកខ្សែប្រយុទ្ធរូបនេះ។

ជាការពិតណាស់ បើតាម Daily Mail បានឲ្យដឹងថា ក្រុម Paris Saint Germain មិនត្រឹមតែ ចំណាយលុយ ប្រមាណជា ២២២លានអឺរ៉ូ ឬ១៩៦លានផោនប៉ុណ្ណោះទេ ក្លិបអ្នកមានមួយនេះ បានផ្តល់លក្ខខ័ណ្ឌ ប្រសើរជាច្រើនដល់ Neymar ផងដែរ។ ជាក់ស្តែងណាស់ ប្រភពដដែល បានបន្ថែមទៀតថា Paris Saint Germain នឹងផ្តល់លុយបន្ថែម ចំនួន ៤៥លានផោន ដល់ Neymar ប្រសិនបើរូបគេអាចផ្លាស់ទៅកាន់ PSG មែននោះ។ ម្យ៉ាងវិញទៀត Neymar នឹងក្លាយជាកីឡាកដែលមានតម្លៃពលកម្មច្រើនជាងគេបំផុត ក្នុងពិភពបាល់ទាត់ ដែលក្លិបបារាំងមួយនេះ យល់ព្រមផ្តល់ទឹកប្រាក់ប្រចាំសប្តាហ៍ចំនួន ៥៩៦០០០ផោន ក្រោយពីកាត់ពន្ធរួច។

តាមរយ: លក្ខខ័ណ្ឌ ដ៍ល្អនេះហើយ បានក្លាយជាក្តីកង្វល់មួយសម្រាប់ ក្រុម Barcelona ព្រោះថា Neymar ហាក់ដូចជាយល់ព្រមក្នុងការ ទៅកាន់ក្រុម Paris Saint Germain ហើយ នៅឡើយតែការសម្រេចចិត្តចុងក្រោយ របស់ក្លិបប៉ុណ្ណោះ។ ហេតុនេះហើយ នៅក្នុងរដូវក្តៅ នេះ តើក្រុមអេស្ប៉ាញ Barcelona អាចរក្សាទុក Neymar ឲ្យនៅបន្ត​​ ឬត្រូវលក់ Neymar ទៅឲ្យក្រុម PSG ?

មតិយោបល់