ព្រះសីហនុៈ កាលពីព្រឹកថ្ងៃ១៤ ខែមីនា ឆ្នាំ២០១៨ មន្ត្រីកាំកុងត្រូលខេត្តព្រះសីហនុ សហការជាមួយមន្ត្រីសាលាខេត្តនិងមន្ទីរពាណិជ្ជកម្មខេត្តព្រះសីហនុ បានរកឃើញបង្គា ជាង៥គីឡូក្រាម មានលាយសារធាតុគីមីហ្វរ័ម៉ុល និងស្ពៃជ្រក់ប្រមាណជា៥គីឡូក្រាមទៀត ក៏មានលាយសារធាតុគីមីហាមឃាត់ដែរ ដែលអាជីវករដាក់លក់នៅផ្សារលើក្រុងព្រះសីហនុ។
តាមមន្ត្រីជំនាញកាំកុងត្រូល បានបញ្ជាក់ផងដែរថា ការរកឃើញជាថ្មីម្តងទៀតនេះ នូវម្ហូបអាហារសមុទ្រនិងបន្លែជ្រក់ដែលមានដាក់លាយសារធាតុគីមីហាមឃាត់ប៉ះពាល់សុខភាពអ្នកបរិភោគ និងបានដកហូតយកទៅកម្ទេចចោល ព្រមទាំងបានធ្វើកិច្ចសន្យាជាមួយអាជីករពាក់ព័ន្ធ មិនអនុញ្ញាតឲ្យមានជាលើកទី២ទៀតឡើយ៕
មតិយោបល់