ព្រះសីហនុៈ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានចុះត្រួតពិនិត្យ រឹត បណ្ដឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ថ្ងៃ២៣ ខែមិថុនា ឆ្នាំ២០១៨ ចំនួន៥គោលដៅ (ក្រុងព្រះសីហនុ ៣គោលដៅ , ស្រុកព្រៃនប់ ១គោលដៅ និង ស្រុកំពង់សីលា ១គោលដៅ ) ។
ជាលទ្ធផលពិនិត្យឃើញមធ្យោបាយល្មើសចំនួន៥៣គ្រឿង ក្នុងនោះរថយន្ត១៣គ្រឿង ៖
១.ពិន័យអ្នកបើកបរនិងអ្នករួមដំណើរលើម៉ូតូមិនពាក់មួកបានចំនួន ៣៧គ្រឿង។
២.ពិន័យអ្នកបើកបរម៉ូតូគ្មានកញ្ចក់មើលក្រោយបានចំនួន ៣ គ្រឿង ។
៣.ពិន័យអ្នកបើកបររថយន្តមិនពាក់ខ្សែក្រវ៉ាត់ ៦គ្រឿង
៤.ពិន័យរថយន្តបិទកញ្ចក់ខ្មៅ ៤គ្រឿង
៥.ជនជាតិចិនបើកបររថយន្តមិនមានប័ណ្ណបើកបរ ចំនួន ៣គ្រឿង (ពិន័យ១គ្រឿង តាមអនក្រឹត្យលេខ៤៤) និង២គ្រឿងទៀត យកទៅរក្សាទុកនៅការិ.ល័យចរាចរណ៍ ផ្លូវគោក ដើម្បីបន្តតាមនីតិវិធី ៕
មតិយោបល់