ព័ត៌មានជាតិ

ទឹកស្រកចុះវិញជាបណ្តើរៗហើយ! ក្រោយជំនន់ទឹកភ្លៀងលិច២ភូមិនិងតំបន់មួយចំនួន នៅស្រុករវៀង!..

យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា បរិមាណទឹកភ្លៀងដែលបានធ្លាក់ច្រើនជាប់ៗគ្នា បានបង្កឲ្យមានជំនន់ទឹកភ្លៀងប៉ះពាល់ភូមិចំនួន២ គឺភូមិបង្នន និងភូមិស្រែ របស់ឃុំរាបរយ ស្រុករវៀង ខេត្តព្រះវិហារ និងតំបន់មួយចំនួនទៀតនៅព្រំប្រទល់ខេត្តព្រះវិហារ-ខេត្តស្ទឹងត្រែង។

មកដល់ម៉ោង៤ រសៀល ថ្ងៃទី ០៨ ខែសីហា ឆ្នាំ ២០១៨ នេះ ទឹកបាន និងកំពុងស្រកចុះវិញជាបណ្តើរៗហើយ៕

មតិយោបល់