ព័ត៌មានជាតិ

ភ្លៀងលាយឡំ នឹងខ្យល់កន្ត្រាក់ប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ៤ស្រុក ក្រុង ចំនួន២៦ខ្នង និងមណ្ឌលសុខភាព១ខ្នង

បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា យ៉ាងហោចណាស់ក៏មានលំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន៤ស្រុក ក្រុង ក្នុងខេត្តបន្ទាយមានជ័យសរុបចំនួន២៦ខ្នង និង មណ្ឌលសុខភាព១ខ្នង ត្រូវរងនូវការខូចខាតរបើកដំបូល នៅល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។

យោងងតាមរបាយការណ៍របស់ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា៖ នៅល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ មានភ្លៀងធ្លាក់មួយមេ លាយឡំជាមួយនិងខ្សល់កន្ត្រាក់បានបោកបក់ យ៉ាងខ្លាំងបណ្តាលឲ្យផ្ទះរបស់ប្រជាពលរដ្ឋចំនួន៤ស្រុក ក្រុង ទទួលរងនូវការខូចខាតដោយរបើកដំបូល សរុបចំនួន២៦ខ្នង និងមណ្ឌលសុខភាព១ខ្នងផងដែរ។

របាយការណ៍បានបញ្ជាក់ថា៖ផ្ទះរបស់ប្រជាពលរដ្ឋដែលរងនូវការខូចខាតនោះមាន នៅស្រុក អូរជ្រៅចំនួន៦ខ្នង,ស្រុកព្រះនេត្រព្រះ៥ខ្នង, ស្រុកមង្គលបូរី៦ និងក្រុងសិរីសោភ័ណ៩ខ្នង និងមណ្ឌល សុខភាព១ខ្នង។ ករណីខ្យល់កន្ត្រាក់នេះ មិនបណ្តាលឲ្យប៉ះពាល់មនុស្សនោះឡើយ ៕

មតិយោបល់