១.លោក Steve Jobs អតីត CEO Apple : ចូររស់នៅដោយភាពឧស្សាហ៍ព្យាយាម ដូចគ្មានថ្ងៃស្អែក ។ ធ្វើអ្វីដែលអាចធ្វើបានក្នុងពេលនេះ មិនត្រូវរងចាំថ្ងៃស្អែកនោះទេ។
២. Bill Gate អ្នកបង្កើត ក្រុមហ៊ុន Microsoft ៖ ចូរផ្តល់ឲ្យ ច្រើនជាងទទួលយក ។អ្នកនឹងបានឃើញលទ្ធផលនៃការផ្តល់ឲ្យអោយរបស់អ្នកចំពោះអ្នកដ៍ទៃ ។ អ្នកនឹងបានទទួលនូវអ្វីដែលអ្នកចងបាន នៅពេលដែលអ្នកចេះផ្តល់អ្វីដែលអ្នកដ៏ទៃត្រូវការ។
៣.Oprah Winfrey អ្នកជំនួញអាមេរិច: ពួកយើងត្រូវផ្លាស់ប្តូរតាមកាលៈទេសៈ ។ក្នុងការធ្វើជំនួញ អ្នកត្រូវយល់ពីស្ថានភាពដែលអ្នកកំពុងសិ្ថតនៅ អ្នកត្រូវផ្លាស់ប្តូរឲ្យ សមស្របនឹងស្ថានការ។
៤. Micheal Dell អ្នកស្ថាបនិកក្រុមហ៊ុនDell : គ្រប់ពេលវេលាមិនត្រូវធ្វើជាអ្នកចេះ ឆ្លាតជាងគេនោះទេ។ ក្នុងស្ថានការណាក៍ដោយ អ្នកត្រូវដឹងថាអ្នកមិនមែនជាអ្នកដែលឆ្លាតជាគេ នោះទេ ប្រាកដ ណាស់ថាមានអ្នកដែលមានប្រាជ្ញាជាងអ្នក ហើយក៏មិនអាចមិនចេះគ្រប់ស្ថានការនោះដែរ គេអាចនឹងគិតថាអ្នកជាមនុស្សមិនបានការ។
៥. Micheal Bloomberg អភិបាលក្រុង New York : មិនត្រូវដាក់ជើងនៅកន្លែងចាស់យូរពេកនោះទេ។ ការដែលអ្នកស្ថិតនៅមួយកន្លែង មានន័យថា អ្នកមិនបានដឹងពីអ្វីដែរ ថ្មីនោះទេ ។ ហេតុនេះអ្នកមិនបានបង្កើតឪកាសសំរាប់ខ្លួនឯងនោះទេ ។
៦. JK Rowling អ្នកនិពន្ធរឿង Harry Porter : បរាជ័យជាមាតានៃភាពជោគជ័យ ។ គ្មាននរណាជោគជ័យរហូត មិនដែលបរាជ័យនោះទេ ។ បរាជ័យមិនមែនជាការបញ្ចប់នោះទេ អ្នកត្រូវព្យាយាមរៀនសូត្រពី បរាជ័យ ដើម្បីចាប់ផ្តើមសកម្មភាពថ្មី ប្រកបដោយបទពិសោធន៍ ។
៧. Jeff Bezos នាយកប្រិតបត្តិ Amazon.com : ការសំរេចចិត្តត្រូវស្ថិតលើមូលដ្ឋាននៃទេព្យកោសល្យ ។ មនុស្សម្នាក់មានទេព្យកោសល្យផ្សេងៗ គ្នា មុននឹងចាប់ផ្តើមក្នុងមុខជំនួញ អ្នកត្រូវស្វែងយល់ពីខ្លួនរបស់អ្នកមានទេព្យកោសល្យផ្នែកអ្វី ។ពេលនោះអ្នកនឹងធ្វើការសំរេចចិត្តចាប់ផ្តើមមុខជំនួញណាដេលពាក់ពន្ធ័ នឹងទេព្យកោសល្យរបស់អ្នក អ្នកទទួលបានជោគជ័យ ។
៨. Mark Zuckerberg នាយកប្រតិបត្តិ Facebook : ចូរធ្វើអ្វីដែលអ្នកពេញចិត្ត។ អ្នកត្រូវចាប់ផ្តើមមុខជំនួញណាដែលអ្នកពេញចិត្ត អ្នកប្តេជ្ញាចិត្តលះបង់ដើម្បីសំរេចកិច្ចការនោះ ការងារនឹងទទួលបានជោគជ័យ អ្នកធ្វើអ្វីដែលអ្នកមិនចូលចិត្តអ្នកនឹងមានអារម្មណ៍នឿយ ហត់ នឹង បញ្ឈប់វា នៅពេលណាមួយ ។បត្
៩. Steve Ballmer នាយកប្រតិបត្តិ Microsoft : ចូរអត់ធ្មត់រហូតដល់ទីបញ្ចប់ ។ អ្នកដែលបរាជ័យបោះបង់ចោលការព្យាយាមព្រោះអ្នកទាំងនោះមិនបានដឹងថា ខ្លួន ជិតបានសំរេចដល់គោលដៅជោគជ័យនោះទេ ។
១០. Larry Page ស្ថាបនិក Google : ចូរព្យាយាមធ្វើការស្រមៃរបស់អ្នកឲ្យក្លាយជាការពិត ។ មនុស្សម្នាក់សុទ្ធតែមានការស្រមៃ តែភាគច្រើននៃអ្នកដែរបរាជ័យ គេមិនបានដឹងពីរបៀបដែលធ្វើឲ្យក្តីស្រមៃរបស់គេក្លាយជាការពិតនោះទេ ។សូមកុំបោះបង់ចោលក្តីស្រមៃរបស់អ្នក។
មនុស្សដែលទទួលបានជោគជ័យ មិនដែលខ្លាចរអាក្នុងការដោះស្រាយបញ្ហានោះទេ គេមិនដែលទុកបញ្ហាចោល មិនដែលគេចបញ្ហានោះទេ ៕
ប្រែសម្រួលអត្ថបទដោយ៖លោក ម៉ៅ សុខេន
មតិយោបល់