ប្រភពព័ត៌មានពីទីភ្នាក់ងារសារព័ត៌ស៊ិនហួរបានឲ្យដឹងថាទឹកជំនន់និងការបាក់ដីដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនៅឥណ្ឌាបានឆក់យកជីវិតមនុស្សដល់ទៅ 130 នាក់និងបានធ្វើឲ្យវាក្លាយជាចំនួនមនុស្សស្លាប់ច្រើនបំផុតនៅក្នុងគ្រោះមហន្តរាយប្រចាំឆ្នាំនៅឥណ្ឌា។ទោះបីជាយ៉ាងណាក្តីក្រុមមន្ត្រីទទួលបន្ទុកផ្នែកគ្រោះមហន្តរាយបាននិយាយថាចំនួនតួលេខនៃអ្នកស្លាប់អាចនឹងកើនឡើងបន្ថែមទៀតផងដែរ។
នៅខណដែលភ្លៀងនៅតែបន្តធ្លាក់មនុស្សប្រមាណជា 73000 ដែលបានធ្វើធម្មយាត្រាទៅកាន់ភ្នំហិមាល័យបានជាប់គាំងនៅឡើយ ហើយភ្ញៀវទេសចរណ៍ប្រមាណ 1700 នាក់ទៀតក៏ជាប់គាំងនៅក្នុងតំបន់ Himachal Pradesh ។បើយោងតាមទីភ្នាក់ងារជាតិគ្រប់គ្រងគ្រោះមហន្តរាយបាននិយាយថាខ្លួនបានដាក់ពង្រាយកម្លាំងរបស់ខ្លួន 540 នាក់កាលពីថ្ងៃអាទិត្យបន្ថែមទៅលើកម្លាំងទាហាននិងប៉ូលិសដែលកំពុងតែជួយសង្គ្រោះនិងស្វែងរកសាកសពមនុស្ស។ភ្លៀងដែលនៅតែបន្តធា្លក់នេះបានធ្វើឲ្យទន្លេ Ganges ដែលជាទន្លេដែលវែងជាងគេនៅឥណ្ឌាបានរីកប៉ោងកាន់តែធំដែលជាផលអវិជ្ជមានសម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់៕
https://i1272.photobucket.com/albums/y389/domneng/af/BL19_YAMUNA1_1491850f_zps5d43b54e.jpg
https://i1272.photobucket.com/albums/y389/domneng/af/salambaigi20130619072306227_zps7bc0cd67.jpg
https://i1272.photobucket.com/albums/y389/domneng/af/18-shiva-statute-flooded_zps190f6ad8.jpg
https://i1272.photobucket.com/albums/y389/domneng/af/19-8_zpsb7b81037.jpg
https://i1272.photobucket.com/albums/y389/domneng/af/4763830-3×2-700x467_zpsf1d1606f.jpg
https://i1272.photobucket.com/albums/y389/domneng/af/BL18_RAINS12_1490841g_zps97340d2a.jpg
ទស្សនាវីដេអូដូចខាងក្រោមនេះ៖
មតិយោបល់