ព័ត៌មានជាតិ

OPEC យល់ឃើញថា តម្រូវការ​ប្រេង​កើនឡើង​ខ្ពស់ តែ​ការផ្គត់ផ្គង់​វិញ​បែរជា​ធ្លាក់ចុះ

​អង្គការ​ប្រទេស​នាំ​ប្រេង​ចេញ​លំដាប់​កំពូល​លើ​ពិភពលោក ហៅ​កាត់​អង្គការ អូ​ពិ​ក (OPEC) បាន​សម្តែង​នូវ​ក្តីបារម្ភ​មួយ​ថា តម្រូវការ​ប្រេង​នៅក្នុង​ឆ្នាំ​នេះ​ពិតជា​កើនឡើង​ខ្ពស់​ជាង​កា​រំពឹង​ទុក​មែន តែ​អ្វី​ដែល​ត្រូវ​គិតគូរ​នោះ គឺ​ការផ្គត់ផ្គង់​ប្រេង បែរជា​ធ្លាក់​ចុះ​ទៅ​វិញ ។​
​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិនហួ ចុះផ្សាយ​នៅ​ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៥​ថា OPEC បាន​បញ្ចេញ​របាយការណ៍​មួយ ដោយ​បញ្ជាក់​ច្បាស់​ថា តម្រូវការ​ប្រេង​ប្រើប្រាស់​នៅក្នុង​ឆ្នាំ​២០១៥​នេះ​មាន​ចំនួន​២៩,២​លាន​បារ៉ែល ក្នុង​១​ថ្ងៃ តួលេខ​នេះ​បាន កើនឡើង​លើស​ពី​ការព្យាករណ៍​ប្រមាណ​០,៤​លាន​បារ៉ែល ។​
​អូ​ពិ​ក បានបញ្ជាក់​ថា “​ក្នុង​ឆ្នាំ​២០១៥ តម្រូវការ​ប្រេង​ពិតជា​កើនឡើង​រហូត​ដល់​២៩,២​លាន​បារ៉ែល ក្នុង​១​ថ្ងៃ​ប្រាកដ​ណាស់ ដោយ​ផ្អែក​លើ​ការវាយតម្លៃ​វា​នឹង​កើនឡើង​០,៤​លាន​បារ៉ែល​ក្នុង​១​ថ្ងៃ​” ។ តម្រូវការ​ប្រេង​ឆៅ​នៅតែ​តិច​ជាង​ផលិតកម្ម​ប្រេង ដោយ​បច្ចុប្បន្ននេះ​នៅ​ថេរ​ប្រមាណ​៣០,១៥​លាន​បារ៉ែល​ក្នុង​១​ថ្ងៃ ។​
​នៅក្នុង​របាយការណ៍​បានបញ្ជាក់​ថា “​ក្នុង​ខែ​មករា ផលិតកម្ម​ប្រេង​ឆៅ​របស់ OPEC បាន​ធ្លាក់ចុះ​៥៣​រយ​ពាន់​លាន​បារ៉ែល​ក្នុង​១​ថ្ងៃ បើ គិត​ជា​មធ្យម​ស្មើនឹង​៣០,១៥​លាន​បារ៉ែល​ក្នុង​១​ថ្ងៃ​” ។​
​អង្គការ​មួយ​នេះ បាន​បដិសេធ​ដែរ​ថា ជុំវិញ​ការព្យាករណ៍​ថា តម្លៃ​ប្រេង​នឹង​បន្ត​ធ្លាក់​ចុះ​ក្នុង​រយៈពេល​០៦​ឆ្នាំ​នោះ វា​មិន​ជា​រឿង ត្រឹមត្រូវ​នោះ​ទេ ព្រោះថា តម្លៃ​ប្រេង​នឹង​កើន​ឡើង​មក​វិញ​នៅក្នុ​ឆ្នាំ​២០១៥​នេះ ៕

2015-02-12_093137

មតិយោបល់