(សិង្ហបុរី)៖ បុគ្គលិករដ្ឋទាំងអស់នៅក្នុងប្រទេសសិង្ហបុរី ដែលជ្រើសរើសនៅតែមិនទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 អាចត្រូវបានដាក់ឱ្យឈប់សម្រាកពីការងារ ដោយមិនទទួលបានប្រាក់ឈ្នួលឡើយ។
ការសម្រេចចិត្តខាងលើធ្វើឡើង បន្ទាប់ពីការប្រកាសរបស់ក្រសួងសុខាភិបាលសិង្ហបុរី កាលពីថ្ងៃទី២៣ ខែតុលាកន្លងទៅនេះថាមានតែបុគ្គលិកដែលបានទទួលការចាក់ វ៉ាក់សាំងពេញលេញ (ចំនួន ០២ដូស) ឬអ្នកដែលបានជាសះស្បើយពីជំងឺ COVID-19 ក្នុងរយៈពេល ២៧០ថ្ងៃចុងក្រោយប៉ុណ្ណោះដែលនឹងត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅ កន្លែងធ្វើការវិញចាប់ពីឆ្នាំ២០២២ខាងមុខនេះតទៅ។
បើតាមរដ្ឋាភិបាលសិង្ហបុរី មានបុគ្គលិករដ្ឋប្រហែល ១៥៣,០០០នាក់ដែលកំពុងបំពេញការងារនៅទូទាំង ១៦ក្រសួង និងក្រុមប្រឹក្សាច្បាប់ជាង៥០ ហើយប្រហែល ៩៨ភាគរយនៃបុគ្គលិករបស់ខ្លួន បានទទួលការចាក់វ៉ាក់សាំងពេញលេញរួចរាល់៕
ប្រភព៖ Straitstimes
មតិយោបល់