ប្រធានាធិបតីអាមេរិក ចូ បៃដិន ចុះហត្ថលេខាលើកញ្ចប់ថវិកាយោធា ៧៧០ពាន់លានដុល្លារ

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចុះហត្ថលេខាហើយលើច្បាប់ស្ដីពីវិស័យការពារជាតិ ដែលនឹងអនុញ្ញាតឱ្យចំណាយកញ្ចប់ថវិកាយោធា ៧៧០ពាន់លានដុល្លារ សម្រាប់ឆ្នាំសារពើពន្ធ២០២២។ នេះបើតាមសេតវិមាននៅថ្ងៃចន្ទសប្ដាហ៍នេះ។

កាលពីដើមខែធ្នូនេះ, ព្រឹទ្ធសភា និងសភាតំណាងរាស្ត្រអាមេរិក បានបោះឆ្នោតអនុម័តច្បាប់ស្ដីពីវិស័យការពារជាតិខាងលើ ឬគេស្គាល់ថា NDAA ដោយមានការគាំទ្រយ៉ាង ខ្លាំងពីអ្នកប្រជាធិបតេយ្យ និងសាធារណរដ្ឋ។

តាមរយៈច្បាប់នេះ, កញ្ចប់ថវិកា ៧.១ពាន់លានដុល្លារ នឹងត្រូវបានប្រើប្រាស់សម្រាប់ការបង្កើន និងពង្រឹងសមត្ថភាពយោធា អាមេរិក ក្នុងតំបន់ប៉ាស៊ីហ្វិក ដើម្បីទប់ទល់ជាមួយចិន និង៣០០លានដុល្លារសម្រាប់ជំនួយសន្តិសុខដល់អ៊ុយក្រែន ព្រមទាំង ៤ពាន់លានដុល្លារដល់វិស័យការពារជាតិអឺរ៉ុប និង១៥០លានដុល្លារដល់កិច្ចសហប្រតិបត្តិការនៃប្រទេសក្នុងតំបន់បាល់ទិច៕

ប្រភព៖ Reuters

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *