ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រុស្ស៊ីផ្ទុះកំហឹងដាក់អាមេរិក ក្រោយផ្គត់ផ្គង់​សព្វា​អាវុធ​ដល់​ក្រុមឧទ្ទាមនៅស៊ីរី

រុស្ស៊ី​ក្តៅស្លឹកត្រចៀក ក្រោយសហរដ្ឋអាមេរិក​កាល​ពី​ពេល​ថ្មីៗ​នេះ បានសម្រេចចិត្ត ​ក្នុង​ការបន្ធូរ​បន្ថយ​ការដាក់​កម្រិត​លើ​ក្រុមឧទ្ទាម​ប្រដាប់​អាវុធ​ស៊ីរី​ គឺ​ជា​សកម្មភាព​បង្ករឿង ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​កងកម្លាំង​រុស្ស៊ី​ និង​ផលប្រយោជន៍​ផ្សេង​ទៀត​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​ស៊ីរី។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​រុស្ស៊ី ​លោកស្រី ​Maria Zakharova ​បាន​រិះគន់​ការកែប្រែ​គោល​នយោបាយ​របស់​អាមេរិក​​ជុំវិញ​ការផ្គត់ផ្គង់​សព្វា​អាវុធ​ដល់​ក្រុមឧទ្ទាម ដោយ​រួម​មាន​ទាំង​រថក្រោះ​បាញ់​យន្តហោះ ត្រូវ​បាន​សរសេរ​បញ្ចូល​ទៅ​ក្នុង​ច្បាប់​ថ្មី​នេះ។ លោក​ស្រី​សំដៅ​ទៅ​លើ​វិធានការ​ការពារ​មួយ​ ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា​ ខណ:លោកបាននិយាយ​រិះគន់​រុស្ស៊ី ​ចំពោះ​ការពាក់ព័ន្ធ​នឹង​សង្គ្រាម​នៅ​ក្នុង​ប្រទេស​ស៊ីរី។

លោកស្រី​បាន​បន្ថែម​ទៀតថា កងកម្លាំង​ផ្លូវ​អាកាស​ ជាមួយ​នឹង​យោធា​ដ​ទៃ​ទៀត​ និង​ស្ថានទូតរបស់​រុស្ស៊ី​ ក្នុង​ទីក្រុង Damascus អាច​នឹង​ត្រូវ​បាន​គំរាមកំហែង​ដោយ​ផ្ទាល់ ហើយ​ការផ្គត់ផ្គង់​អាវុធ​ទៅ​ឲ្យ​ក្រុម​ឧទ្ទាម​នឹង​អាច​ត្រូវ​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​របស់​ក្រុម​ Jihad។ តើអាមេរិកចង់បង្ករឿងឬ? ក្រោយផ្គត់ផ្គង់​សព្វា​អាវុធ​ដល់​ក្រុមឧទ្ទានៅស៊ីរី។

លោកស្រី​បាន​លើកទ្បើងថា កងកម្លាំង​ផ្លូវ​អាកាស​ ជាមួយ​នឹង​យោធា​​ដ​ទៃ​ទៀត ​និង​ស្ថានទូតរបស់​រុស្ស៊ី​ ក្នុង​ទីក្រុង Damascus អាច​នឹង​ត្រូវ​បាន​គំរាមកំហែង​ដោយ​ផ្ទាល់ ហើយ​ការផ្គត់ផ្គង់​អាវុធ​ទៅ​ឲ្យ​ក្រុម​ឧទ្ទាម​នឹង​អាច​ត្រូវ​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​របស់​ក្រុម​Jihad។ រុស្ស៊ីអាច​មាន​ទីបញ្ជាការដ្ឋាន​ផ្លូវ​អាកាស​ នៅ​ក្បែរ​ទីក្រុង Latakia ក្នុង​ប្រទេស​ស៊ីរី ដោយសារលោក​ប្រធានាធិបតី Bashar al-Assad ជា​សម្ព័ន្ធមិត្ត​យូរអង្វែង​របស់​រុស្ស៊ី ហើយ​រុស្ស៊ី​ក៏​បាន​ជួយ​ស៊ីរី​ដណ្តើម​យក​ដែនដី​ដែល​ក្រុមឧទ្ទាម​បាន​កាន់​កាប់​មក​វិញ​ផង​ដែរ។

សូមជំរាបថា ក្រុមឧទ្ទាម​មួយ​ចំនួនត្រូវបាន​គាំទ្រ​ដោយអាមេរិក ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលលោក Bashar al-Assadដែលគាំទ្រដោយរុស្ស៊ី​ ៕

មតិយោបល់