ព័ត៌មានអន្តរជាតិ

ប្រទេសមហាអំណាចសេដ្ឋកិច្ច និងយោធាភ័យខ្លួន ! ក្រោយកូរ៉េខាងជើងបង្កើតនុយក្លេអ៊ែដ៏អស្ចារ្យនៅឆ្នាំ២០១៧

បរទេស: ការព្រួយបារម្ភកាន់តែខ្លាំង ខណ:ដែលប្រទេស​កូរ៉េ​ខាង​ជើង​នឹង​បង្កើន​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួនកាន់តែខ្លាំង ដោយសារតែ​មាន​ការ​ផ្លាស់ប្ដូរ​ការ​ដឹកនាំ ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក និង​​ប្រទេស​កូរ៉េ​ខាង​ត្បូង។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦។

លោក Thae Yong-ho ដែល​ធ្លាប់​ជាអតីត​មន្ត្រី​ការទូត​ជាន់​ខ្ពស់​ទី​ពីរ​របស់​កូរ៉េ​ខាង​ជើង​ប្រចាំ​ទីក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស បាន​និយាយ​ថា ដោយសារតែ​កូរ៉េ​ខាង​ត្បូង​នឹង​ធ្វើ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី និង​សហរដ្ឋ​អាមេរិក​កំពុង​ឈាន​ដល់​ការ​ផ្លាស់​ប្ដូរ​ថ្នាក់​ដឹកនាំ កូរ៉េ​ខាង​ជើង​សម្លឹង​ឃើញ​ថា ឆ្នាំ ២០១៧ ជា​ឆ្នាំ​ដ៏​ល្អ​បំផុត ​សម្រាប់​ការ​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែររបស់ខ្លួន។

ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​កូរ៉េ​ខាង​ត្បូង​នៅ​ឯ​សន្និសីទ​មួយ​កន្លែង ​កាល​ពី​ថ្ងៃ​អង្គារ​ លោក Thae បាន​បញ្ជក់​យ៉ាង​ច្បាស់​ថា លោក​មិន​បាន​ដឹង​អំពី​ស្ថានភាព​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​នោះ​ទេ ប៉ុន្តែ​លោក​និយាយ​ថា លោក Kim Jung Un មេដឹកនាំ​កូរ៉េ​ខាង​ជើង គ្មាន​គម្រោង​ក្នុង​ការ​លះបង់​នូវ​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​នោះ​ទេ បើទោះបី​ជា​មាន​គេ​ផ្ដល់​ថវិកា​ច្រើន​ឲ្យ​ក៏​ដោយ។

សូមជំរាបថា លោក Thae បាន​ចុះចូលជាមួយ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ កាល​ពី​ខែ​សីហា​កន្លង​ទៅ​ ដែលនៅពេលនេះ លោកបានក្លាយជា​មន្ត្រី​ជាន់​ខ្ពស់​បំផុត​មួយ​រូបរបស់ប្រទេសកូរ៉េ​ខាង​ត្បូង​៕

មតិយោបល់