ព័ត៌មានអន្តរជាតិ

លោក អូបាម៉ា ប្រគល់ពានរង្វាន់ដ៏រំជួលចិត្ត និងភ្ញាក់ផ្អើល គឺមេដាយប្រធានាធិបតីនៃសេរីភាព ធ្វើឲ្យអនុប្រធានាធិបតីស្រក់ទឹកភ្នែក

អាមេរិក: ប្រធានាធិបតីជិតផុតអាណត្តិអាមេរិក លោក បារ៉ាក់ អូបាម៉ា បានផ្ដល់ការភ្ញាក់ផ្អើលមួយ ចំពោះអនុប្រធានាធិបតីខ្លួន គឺលោក Joe Biden ដោយបានប្រគល់ពានរង្វាន់ មេដាយប្រធានាធិបតីនៃសេរីភាពជូន ក្នុងពិធីមួយ សម្រាប់ភាពជាដៃគូរបស់ពួកគេរយ:ពេលជាង ៨ ឆ្នាំមក នៅសេតវិមាន ដែលធ្វើឲ្យលោក Biden រំជួលចិត្តរហូតដល់ស្រកទឹកភ្នែក។ នេះបើយោងតាមរយ: សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧។

លោកអូបាម៉ា បាននិយាយសរសើរលោក Biden ថា «នេះគឺជាបុរសដ៏អស្ចារ្យ គាត់មានជំនឿន ក្ដីស្រឡាញ់ និងជីវិតបម្រើរបស់គាត់ ចំពោះអាមេរិក»។

លោក អូបាម៉ា បានបន្ថែមថា «អស់រយ:ពេលប្រាំបីឆ្នាំមកហើយ គាត់មិនដែលបែរចេញភក្តីភាព ឬប្រសិទ្ធភាពជាដៃគូ សម្រាប់ការរីកចម្រើន ដែលយើងបានធ្វើទ្បើយ»។

សូមជំរាបថា វានឹងជាពានរង្វាន់ចុងក្រោយ ដែលលោកអូបាម៉ា បានផ្តល់ឲ្យមុនពេល ដែលគាត់ និងលោក Biden ត្រូវចាកចេញពីសេតវិមាននៅថ្ងៃទី២០ ខែមករាខាងមុខ ៕

មតិយោបល់