អាមេរិកៈ ទីភ្នាក់ព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញានេះ បានឲ្យដឹងថា លោក Donald Trump បេក្ខភាពប្រធានាធិបតីអាមេរិកខាងគណបក្សសាធារណរដ្ឋ បានបរាជ័យក្នុងការជជែកដេញដោល មតិលើកដំបូង ជាមួយលោកស្រី Hillary Clinton ដែលជាគូប្រជែងមកពីគណបក្សប្រជាធិបតេត្យ នៅក្នុងវេទិកាតស៊ូមតិតាមកញ្ចក់ទូរទស្សន៍ នៅថ្ងៃអង្គារនេះ។
យោងតាមការស្ទង់មតិ ដែលបានធ្វើទ្បើងភ្លាម ក្រោយការបញ្ចេញមតិរៀងៗខ្លួនរបស់បេក្ខភាពប្រធានាធិបតី អាមេរិកទាំងពីរនាក់ ពាក់ព័ន្ធនឹងចក្ខុវិស័យនៅថ្ងៃអនាគតលើ បញ្ហាសេដ្ឋកិច្ច សន្តិសុខ នយោបាយ ការបរទេសរួមទាំង ប្រធានបទរសើបមួយចំនួនទៀត អំពីការប្រកាសពន្ធរបស់លោក Trum និង រឿងអាស្រូវ Email របស់លោកស្រី Clinton អំឡុងពេលវេទិកាជជែកដេញដោល ៩០នាទី។
ក្នុងកិច្ចពិភាក្សាដេញដោលគ្នារវាងលោក Trump និងលោកស្រី Clinton ត្រូវបានគេដឹងថា មានវត្តមានមន្រ្តីប៉ូលិស ១០០០ នាក់ បានដាក់ពង្រាយនៅទីនោះ ដើម្បីពង្រឹកការពារសន្តិសុខ អំទ្បុងពេលពិភាក្សាដេញដោលគ្នា របស់បេក្ខភាពប្រធានាធិបតីអាមេរិកទាំងពីរនាក់។
ការជជែកដេញដោលគ្នានេះ បានប្រព្រឹត្តទៅនៅឯសាកលវិទ្យាល័យ Hofstra នៅខាងក្រៅបូរីញូវយ៉ក ដែលក៏នឹងមានធ្វើក្នុងពេល៦សប្តាហ៍មុនការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅថ្ងៃទី៨ខែវិច្ឆិកាខាងមុខនេះផងដែរ៕
មតិយោបល់