ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប្រធានាធិបតីហ្វីលីពីន៖ លោកអូបាម៉ា ចូលទៅកាន់ឋាននរកចុះ ខ្ញុំអាចទិញអាវុធពីរុស្ស៊ី និងចិនបាន

ហ្វីលីពីន: ជាឆ្លើយតបនឹងការបដិសេធរបស់អាមេរិក មិនព្រមលក់អាវុធមួយចំនួនឲ្យប្រទេសខ្លួន មេដឹកនាំ ហ្វីលីពីនលោក Rodrigo Duterte កាលពីថ្ងៃអង្គារ បានប្រាប់ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ថា «ចូលទៅកាន់ឋាននរកចុះ ដោយថែមទាំងបាននិយាយថា លោកមិនខ្វល់ទេព្រោះប្រទេសរុស្ស៊ី និងចិនគេអាចផ្គត់ផ្គង់វាបាន។ នេះបើយោងតាមរយ: សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦។

នៅក្នុងការវាយប្រហារថ្មីរបស់លោក Duterte បានលើកទ្បើងពីគោលនយោបាយបរទេសរបស់លោក ឡើងវិញ បន្ទាប់ពីសហរដ្ឋអាមេរិកបានបដិសេធការទិញអាវុធរបស់ហ្វីលីពីន ដោយលោកបានបន្ថែម នៅចំណុចមួយចំនួនទៀតថា « ខ្ញុំនឹងញែកឲ្យដាច់ជាមួយអាមេរិក» ដោយលោកមិនបានបញ្ជាក់ទេថា តើញែកឲ្យដាច់រឿងអ្វីទ្បើយ។

ក្នុងអំឡុងពេលថ្លែងសុន្ទរកថាផិតផើយ ដោយប្រើពាក្យយ៉ាងខ្លាំងចំនួនបីលើក នៅទីក្រុងម៉ានីលនេះ លោក Duterte និយាយថា «សហរដ្ឋអាមេរិកមិនចង់លក់មីស៊ីល និងអាវុធដទៃទៀតមកឲ្យហ្វីលីពីន ប៉ុន្តែប្រទេសរុស្ស៊ី និងចិនបានប្រាប់ថា ពួកគេអាចផ្តល់វាឲ្យលោកបានយ៉ាងងាយស្រួលបំផុត»។

លោក Duterte បានថ្លែងថា «ទោះបីជាការជេរខ្ញុំស្តាប់ទៅ ដូចជាលាមកសម្រាប់អ្នក តែវាគឺជាកាតព្វកិច្ច ដ៏ពិសិដ្ឋ ក្នុងការរក្សាបូរណភាណរបស់យើង និងប្រជាជនប្រកបដោយសុខសន្តិភាព»៕

philippine-leader-tells-obama-go-to-hell

មតិយោបល់