ស៊ីរីៈ យន្តហោះចម្បាំងរុស្ស៊ី នៅតែបន្តការវាយប្រហារផ្លូវអាកាស ដោយធ្វើការបាញ់ផ្លោងយ៉ាងខ្លាំង ទៅលើស្រុកដែលកាន់កាប់ដោយពួកក្រុមឧទ្ទាម នៅទីក្រុងអាឡេប៉ូ។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦។
យ៉ាងហោចណាស់មនុស្ស ២៥ នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់នៅក្នុងការវាយប្រហារនេះ ក្នុងនោះរួមទាំងកុមារផងដែរ។
ការបាញ់ផ្លោងនេះឃើញថា មានសភាពស្ងប់ស្ងាត់ជាបណ្តោះអាសន្ន ដោយខាងរដ្ឋាភិបាលស៊ីរីបានធ្វើការអំពាវនាវ ដើម្បីអនុញ្ញាតឲ្យជនស៊ីវិលចាកចេញពីតំបន់ ដែលកំពុងកាន់កាប់ដោយពួកឧទ្ទាម នៅភាគខាងកើតនៃទីក្រុងនេះ។
ទីក្រុងអេទ្បេប៉ូ ក្នុងប្រទេសស៊ីរី ត្រូវបានស្ថិតនៅក្រោមការវាយប្រហារពីលើអាកាសយ៉ាងធ្ងន់ធ្ងរ ចាប់តាំងពីបទឈប់បាញ់ ដែលសម្របសម្រួលដោយអាមេរិក និងរុស្ស៊ី ត្រូវបានបរាជ័យកាលពីខែមុន។
ជុំវិញការវាយប្រហារនេះ បានធ្វើប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin លុបចោលដំណើរទស្សនកិច្្ច ទៅប្រទេសបារាំង។
គួរបញ្ជាក់ដែរថា កាលពីថ្ងៃចន្ទ ប្រធានាធិបតីបារាំង លោក Francois Hollande បាននិយាយថា មន្ត្រីរុស្ស៊ីអាចប្រឈមនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាម ជុំវិញការទម្លាក់គ្រាប់បែករបស់ខ្លួន នៅទីក្រុងអាឡេប៉ូ៕
មតិយោបល់