ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ផ្ទុះគ្រាប់បែកនៅថៃ ស្លាប់ និងរងរបួស ១៩នាក់

ថៃ: ករណីផ្ទុះគ្រាប់បែកមួយ ក្នុងហាងលក់នំបញ្ចុក ដ៏ពេញនិយមមួយកន្លែង នៅទីជនបទ Pattani ភាគខាងត្បូងស្រុក Tak Bai ជិតខេត្ត Narathiwat បានបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និង១៨ នាក់ទៀតរងរបួស។ នេះបើយោងតាមរយ: Bangkok Post ចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦។

ហេតុការណ៍នេះ បានកើតទ្បើងនៅវេលាម៉ោង ៧ យប់ថ្ងៃច័ន្ទ នៅពេលដែលមនុស្សជាច្រើន បាននាំគ្នាចូលទទួលទាននំបញ្ចុកក្នងហាង ថង់ផ្ទុកគ្រាប់បែកមួយ ដែលគេជឿថា ត្រូវបានគេយកទៅដាក់ក្បែរនោះ ក៏បានផ្ទុះឡើង បណ្ដាលស្រ្តីជនជាតិថៃវ័យ៦០ ឆ្នាំម្នាក់ស្លាប់ និងអ្នកផ្សេងទៀតរងរបួស៕

noodle-shop-bomb-kills-1-wounds-18-in-pattani

មតិយោបល់