ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

តំណែងប្រធានាធិបតីថ្មី របស់អាមេរិក ធ្លាក់ទៅលើលោក ដូណាល់ ត្រាំ

អាមេរិក: លទ្ធផលបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកថ្មី សម្រាប់អាណត្តិទី៥៨នេះ បានឈ្នះទៅលើលោក ដូណាល់ ត្រាំ ជាបេក្ខភាពមកពីគណបក្សសាធារណរដ្ឋ ក្នុងលទ្ធផល ២៧៦សំឡេង ទល់នឹង២១៨សំឡេង របស់លោកស្រី ហ៊ីឡារី គ្លីនតុន ដែលជាគូប្រជែងតំណែងមកពីគណបក្សប្រជាធិបតេយ្យ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅមុននេះបន្តិច។

បើគ្មានអ្វីប្រែប្រួលនោះទេ លោក ដូណាល់ ត្រាំ នឹងត្រូវចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក ជាផ្លូវការនៅខែមករា ឆ្នាំ២០១៧ ដែលលោកគឺប្រធានាធិបតីទី៤៥ បន្ទាប់ពីលោក បារ៉ាក់ អូបាម៉ា ដែលកាន់អំណាចអស់២អាណត្តិ ចាប់តាំងពីឆ្នាំ២០០៩មក។

លោក ដូណាល់ ត្រាំ ឬ Donald Trump ឬ Donald John Trump គឺជាអ្នកជំនួញ ផលិតករទូរទស្សន៍ និងជាអ្នកនយោបាយអាមេរិក មកពីគណបក្សសាធារណរដ្ឋ ដែលបានឈរឈ្មោះជាបេក្ខភាពនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក អាណត្តិទី៥៨នេះ។ លោកបានកើតនៅក្នុងទីក្រុង Manhattan រដ្ឋ New York សហរដ្ឋអាមេរិក នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៤៦។ រហូតមកដល់ឆ្នាំ២០១៦នេះ លោក ត្រាំ មានអាយុ៧០ឆ្នាំគត់៕

donald_trump_flag

untitled-1

មតិយោបល់