តួកគីៈ ទីភ្នាក់ងារព័ត៌មាន Dogan បានរាយការណ៍ថា ជនស៊ីវិលសរុប៦នាក់ត្រូវបានស្លាប់ និងរងរបួស ៥៤នាក់កាលពីថ្ងៃពុធនៅក្នុងការវាយប្រហារពីរដាច់ដោយឡែកពីគ្នា ដោយក្រុមសកម្មប្រយុទ្ធ ឃឺដ របស់គណបក្សពលករឃឹដនៅក្នុងភាគអាគ្នេយ៍ប្រទេសតួកគី។
មន្ត្រីបាននិយាយថា ជនស៊ីវិល២នាក់ត្រូវបានស្លាប់ និង៥០នាក់រងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកនៅលើផ្លូវមួយនៅក្នុងស្រុក Kiziltepe ខេត្ត Mardin ។
ចំណែកការវាយប្រហារគ្រាប់បែកមួយទៀត នៅក្នុងស្រុក ស៊ូ ខេត្ត Diyarbakirខណៈពេលរថយន្តប៉ូលិសមួយគ្រឿងបានឆ្លងកាត់ ហើយជនស៊ីវិល៤នាក់បានស្លាប់ ហើយមន្ត្រីប៉ូលិស៤នាក់រងរបួស៕
មតិយោបល់