ខ្សែប្រយុទ្ធ Neymar ចង់ឱ្យកីឡាករ Real Madrid ម្នាក់មកលេងនៅក្លឹប FC Barcelona វិញ ដោយម្នាក់នោះមានឈ្មោះថា Marcelo លេងតំណែងខ្សែការពារស្លាប។
បទសម្ភាសន៍ជាមួយ CNN ខ្សែប្រយុទ្ធ Neymar ត្រូវបានគេសួរថា ប្រសិនអាច តើរូបគេចង់បានកីឡាករ Real Madrid ម្នាក់ណា ដើម្បីមកលេងជាមួយខ្លួននៅក្លឹប Barcelona ? ចំពោះចម្លើយវិញ កីឡាករវ័យក្មេងរូបនេះ មិនរើស Bale , Ronaldo ឬ Ramos អ្វីនោះទេ ដោយខ្លួនបានយកកីឡាករសញ្ជាតិប្រេស៊ីលដូចគ្នា Marcelo ។
ហេតុផលនៃការសម្រេចចិត្តដូច្នេះ ខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីលខាងលើនេះបានឆ្លើយថា មកពី Marcelo ជាមិត្តរួមក្រុមជាមួយគ្នាក្នុងជម្រើសជាតិប្រេស៊ីល ហើយក៏ជាកីឡាករម្នាក់ដែលរូបគេទុកចិត្តខ្លាំងណាស់ដែរ។ Neymar បញ្ជាក់បន្ថែមទៀតថាក្នុងក្រុម Real Madrid រូបគេជ្រើសរើសតែម្នាក់នេះទេ ប្រសិនបើឱ្យរូបគេជ្រើសរើស។
Neymar ផ្លាស់ទៅលេងនៅ Barcelona កាលពីឆ្នាំ២០១៣កន្លងទៅពីក្លឹប Santos របស់ប្រទេសប្រេស៊ីល។ កីឡាកររូបនេះបានបញ្ជាក់ថាដោយសារតែមានវត្តមានរបស់ Lionel Messi ទើបបានជារូបគេសម្រេចចិត្តយ៉ាងនេះ៕
មតិយោបល់